ឥណ្ឌា៖ ទន្លេគង្គាដ៏មានបារមី ពេញដោយសពអ្នកជំងឺកូវីដ
អត្ថបទដោយ៖
លន់ សារ៉ាត
សាកសពអ្នកជំងឺកូវីដ១៩ រាប់រយនាក់បានអណ្តែតពាសពេញផ្ទៃទឹកនៃទន្លេដ៏ ល្បីល្បាញនិងមានបារមី គឺទន្លេគង្គា។
អ្នកស្លាប់ដោយសារវីរុសកូវីដមានចំនួនច្រើនលើសលប់ ធ្វើឱ្យខ្វះខាតកន្លែងសម្រាប់បូជា ទើបបានជាគេត្រូវបោះសពចូលក្នុងទឹក ទន្លេគង្គានេះតែម្តង។
អ្នករស់នៅក្នុងតំបន់ Uttar Pradesh ជិតទន្លេគង្គាបានបញ្ជាក់ថា សាកសពអ្នកជំងឺត្រូវបានគេយកមកបោះចូលក្នុងទឹកទន្លេនេះជារៀងរាល់ថ្ងៃ ពោលគឺមិនមានថ្ងៃណាដែលថាមិនមានសាកសពអណ្តែតស្អុយពេញទឹកនោះទេ៕

លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ