រដ្ឋបាលខេត្តបាត់ដំបងបានសម្រេចបិទខ្ទប់ទីតាំងលក់ដូរ ចំនួន០៣កន្លែង ក្នុងស្រុកសំពៅលូន និងទីតាំងមួយកន្លែងទៀត ជាមជ្ឈមណ្ឌលវេជ្ជសាស្ត្រហាន់ដា HANDA ក្រុងបាត់ដំបង

អត្ថបទដោយ៖
Kien Sereyvuth

   នៅព្រលប់ ថ្ងៃទី២០ ខែឧសភាឆ្នាំ២០២១នេះរដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីសម្រេចបិទខ្ទប់ ទីតាំងចំនួន ០៣កន្លែង ស្ថិតក្នុងភូមិសាស្ត្រ នៃ ស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយរកឃើញនូវករណីឆ្លងជម្ងឺកូវីដ-19ដោយយោងនូវសេចក្តីសម្រេចលេខ១០១/២១សសរ. ចុះថ្ងៃទី២០ខែឧសភាឆ្នាំ២០២១នេះស្តីពីការសម្រេចបិទខ្ទប់នូវទីតាំង០៣កន្លែងក្នុងស្រុកសំពៅលូនរហូតដល់មានការជូនដំណឹងជាថ្មី។និងសេចក្តីសម្រេចដាច់ដោយឡែកមួយទៀត លេខ១០០/២១សសរ.ចុះថ្ងៃទី២០ខែឧសភា២០២១ ដោយសម្រេចបិទខ្ទប់ជាបណ្តោះអាសន្ន ទីតាំងមជ្ឈមណ្ឌលវេជ្ជសាស្ត្រហាន់ដាHANDA ក្រុងបាត់ដំបង រហូតដល់មានការជូនដំណឹងសារជាថ្មីឡើងវិញ។

      បើយោងលើសេចក្តិសម្រេចនេះការបិទខ្ទប់ជាបណ្តោះអាសន្នទីតាំង ទាំង៤កន្លែង ដែលស្ថិតនៅចំណុចភូមិសាស្ត្រពាក់ព័ន្ធខាងលើនេះ គឺតម្រូវឲ្យអាជ្ញាធររដ្ឋបាលស្រុកសំពៅលូន និងគណៈគ្រប់គ្រងនៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រហាន់ដា HANDA​ ក្នុងក្រុងបាត់ដំបង ត្រូវមានវិធានការហ៊ុព័ទ្ធនូវទីតាំងពាក់ព័ន្ធទាំងអស់ខាងលើនេះ ត្រូវហាមការចេញ-ចូលនៅទីតាំងនោះ និងត្រូវស្រាវជ្រាវរកអ្នកដែលពាក់ព័ន្ធជាមួយបុគ្គលខាងលើទាំង ផ្ទាល់-ប្រយោលដើម្បីយកទៅធ្វើចត្តាឡីស័ក និងចុះយកវត្ថុសំណាកតេស្តរក មេរោគកូវីដ-19៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner