ក្រសួងកសិកម្ម ចេញសារាចរណែនាំស្ដីពីវិធានការបន្ទាប់ ដើម្បីត្រួតពិនិត្យ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺដុំពកស្បែក គោ ក្របី

ក្រសួងកសិកម្មបានឲ្យដឹងថា ជំងឺដុំពកស្បែកគោ ក្របី (Lumpy Skin Desease-LSD) ជាជំងឺបង្កដោយវីរុសក្នុងក្រុម Poxiviridae នៃប្រភេទ Capripoxivirus ដែលបបានាផ្ទុះឡើងជាលើកដំបូងនៅប្រទេសហ្ស៊ាំប៊ី នៅឆ្នាំ១៩២៩ ហើយបានរាលដាលពាសពេញពិភពលោកក្នុងនោះមានទ្វីបអាហ្រិក មជ្ឈឹមបូព៌ា អឺរ៉ុបប៉ែកអាគ្នេយ៍ អាស៊ីកណ្ដាល អាស៊ីខាងត្បូង និងប្រទេសចិន។ ជំងឺនោះបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់គ្រួសារកសិករចិញ្ចឹមសត្វ និងសេដ្ឋកិច្ចជាតិ។

ក្រសួងកសិកម្មបានបន្តថានៅប្រទេសវៀតណាម ជំងឺដុំពកលើស្បែកនោះ បានផ្ទុះឡើងចាប់ពីថ្ងៃទី៥តុលាឆ្នាំ២០២០ រហូតដល់ថ្ងៃទី៦ធ្នូឆ្នាំ២០២០ ដែលមានា២០កន្លែងនៅភាគខាងជើង និងភាគកណ្ដាលប្រទេស។ ថ្មីៗនេះ នៅប្រទេសថៃក្នុងខែឧសភា មានករណីផ្ទុះឡើងនៃជំងឺនៅចំនួន១៧ខេត្ត ក្រុង ដែលក្នុងនោះមានខេត្តចចំនួន៤ដែលមានព្រំប្រទល់ជាប់នឹងប្រទេសកម្ពុជា ដូចជាសុរិន្ទ បុរីរ៉ាំ អ៊ូប៊ុនរ៉ាតឆាថានី និងខេត្តស៊ីសាកេត។ ជំងឺដុំពកស្បែកគោ ក្របី (Lumpy Skin Desease-LSD) កើតឡើងដោយមានរោគសញ្ញាសំខាន់ៗដូចជាឡើងដុំពកៗនៅលើស្បែកនៃដងខ្លួនសត្វ កញ្ចឹងក ច្រមុំ ក្រអូមមាត់ ប្រដាប់ភេទ កន្សោមដោះ និងកំដៅខ្លួនសត្វអាចឡើងដល់៤១អង្សាសេ។ មេរោគនោះអាចចម្លងពីសត្វមួយទៅសត្វមួយទៀតតាមរយៈការប៉ះពាល់ពីសត្វទៅសត្វ ដោយប្រយោលតាមរយៈភ្នាក់ងារសម្លាងរោគដូចជា រុយ មូស ដង្កែ តាបោម ។ល។

ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺដុំពកស្បែកគោក្របី ចូលមកប្រទេសកម្ពុជា ក្រសួងកសិកម្មបាននែនាំឲ្យអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ មន្ទីរកសិកម្ម និងការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានី ខេត្ត ជាពិសេសបណ្ដាខេត្តជាប់ព្រំដែន ប្រទេសវៀតណាម និងថៃ ត្រូវចូលរួមសហការជាមួយអង្គភាព និងអាជ្ញាធរពាក់ព័ន្ធ ត្រូវតាមដានស្រាវជ្រាវឲ្យបានហ្មត់ចត់ និងជាប្រចាំលើសុខភាពសត្វគោ ក្របី នៅទូទាំងប្រទេស និងត្រូវអនុវត្តន៍វិធានការជីវសុវត្ថិភាព អនាម័យ នៅគ្រប់ទីកន្លែងចិញ្ចឹមសត្វ កន្លែងប្រមូលផ្ដុំ និងទីផ្សារ។ ត្រូវទប់ស្កាត់ការនាំចូលគោក្របីរស់ និងផលិតផលគោ ក្របី ទឹកមេជីវិតបង្កក គ្រប់ប្រភេទខុសច្បាប់ដោយសហការជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ ជាពិសេសសមត្ថកិច្ចនៅតាមច្រកព្រំដែន និងវិធានការមួយចំនួនទៀត។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner