ព្រះករុណាព្រះមហាក្សត្រខ្មែរផ្ញើព្រះរាជសាររំលែកមរណទុក្ខការបាត់បង់ជីវិតពលរដ្ឋឥណ្ឌាដោយសារកូវីដ១៩ (Video Inside)

ព្រះករុណា ព្រះមហាក្សត្រខ្មែរ បានផ្ញើព្រះរាជសាររួមរំលែកមរណទុក្ខដល់ប្រជាជនឥណ្ឌា ដែលបាននិងកំពុង រងគ្រោះដោយសារជំងឺរាតត្បាតកូវីដ១៩។ ព្រះរាជសារថ្ងៃទី១៨ឧសភាតាមរយៈឯកអគ្គរដ្ឋទូតឥណ្ឌាលោកស្រី ដេវីយ៉ាណា ឃោប្រាហ្គាដ បានបញ្ជាក់ថាព្រះអង្គមានព្រះហឫទ័យក្រៀមក្រំនូវដំណឹងចុងក្រោយបំផុតអំពីស្ថាន ភាពកូវីដ១៩ក្នុងប្រទេសឥណ្ឌាដែលបានធ្វើឲ្យបានបង់ជីវិតមនុស្សយ៉ាងធំធេង។ ព្រះរាជសារបានបន្តថាព្រះអង្គ សូមចូលរួមរំលែកទុក្ខជាមួយលោកស្រីឯកអគ្គរដ្ឋទូតចំពោះការបាត់បង់ជីវិតពលរដ្ឋក្នុងប្រទេសឥណ្ឌានោះ។

ប្រទេសឥណ្ឌាមានជួបប្រទះនឹងមហន្តរាយឆ្លងកូវីដ១៩ក្នុងរលកវាយលុកជាលើកទី២ ដែលមានករណីបាត់បាត់ ជីវិតច្រើនពាន់នាក់ក្នុងមួយថ្ងៃៗនិងមានករណីឆ្លងរវាងពី៣០ម៉ឺនទៅ៤០ម៉ឺនករណី កាលពីសប្តាហ៍មុនៗនិង ទើបបានធ្លាក់ចុះបន្តិចក្នុងសប្តាហ៍នេះ ប៉ុន្តែចំនួនមនុស្សស្លាប់នៅតែមានច្រើនពាន់នាក់ជាដដែល។ អ្នកស្លាប់ជាច្រើន ត្រូវគេឃើញខ្វះកន្លែងបូជាដែលនាំឲ្យសាកសពត្រូវគេប្រទះឃើញគរដុតនៅតាមភ្នក់នាដងទន្លេគង្គាហូរឆ្លងកាត់ ប្រទេសនិងសាកសពខ្លះត្រូវគេប្រទះឃើញអណ្តែតនៅក្នុងទឹកថែមទៀតគួរឲ្យសង្វេក។ គិតត្រឹមថ្ងៃទី២១ឧសភា នេះ ការឆ្លងកូវីដ-១៩ក្នុងប្រទេសឥណ្ឌា មានជាង២៦លាននាក់ និងមានអ្នកស្លាប់ចំនួន២៩ម៉ឺន១ពាន់៣៦៥នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner