រាជធានីភ្នំពេញ មានការឆ្លងថ្មី ១៩២ករណី កើនជាងម្សិលមិញ (Video Inside)

ការឆ្លងកូវីដ១៩ថ្មី ចូលក្នុងរាជធានីភ្នំពេញបានកើនឡើង២០ករណី។ ការឆ្លងចូលក្នុងរាជធានីភ្នំពេញកាលពីម្សិល មិញមានចំនួន១៧២ករណី, ចំណែកការឆ្លងចូលថ្មីនៅថ្ងៃនេះមានចំនួន១៩២ករណី។

ការរកឃើញឆ្លងថ្មី ទំាង ១៩២ករណីនៅថ្ងៃទី២១ឧសភានេះ ត្រូបានកើតឡើងក្នុង ខណ្ឌចំនួន១៣ លើកលែងតែខណ្ឌបឹងកេងកេង។ ក្នុងចំណោមខណ្ឌទាំង១៣ដែលបានឆ្លងក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ, ខណ្ឌដែលមានការឆ្លងច្រើនជាង គេ គឺខណ្ឌមានជ័យចំនួន៦០ករណី, ខណ្ឌពោធិ៍សែនជ័យ៥១ករណី  និងខណ្ឌដទៃទៀត មានការឆ្លងតិចតួច។ ខណ្ឌមានជ័យនិងខណ្ឌពោធិ៍សែនជ័យ គឺជាខណ្ឌក្នុងតំបន់លឿងទុំ។

រាជធានីភ្នំពេញ បានលុបចោលតំបន់ក្រ ហមចាប់តាំងពីថ្ងៃទី១៩ឧសភាក្រោយការកែសម្រួលតំបន់ភូមិសាស្ត្រឆ្លងក្នុងរាជធានីភ្នំពេញសាជាថ្មីវិញនោះ។ យោងតាមការសម្រួលថ្មីនោះ តំបន់លឿងទុំ បានស្ថិតក្នុងកន្លែងខ្លះនៃខណ្ឌ ច្បារអំពៅ, ខណ្ឌទួលគោក, ខណ្ឌ ពោធិ៍សែនជ័យ, ខណ្ឌឫស្សីកែវនិងខណ្ឌមានជ័យ។ ខណ្ឌមានជ័យដែលស្ថិតក្នុងតំបន់លឿងទុំនោះ កាលពីម្សិល មិញក៏ត្រូវបានគេរកឃើញថាមានការឆ្លងចូលច្រើនដល់៤១ករណីផងដែរ ដែលនាំឲ្យខណ្ឌនេះមានការឆ្លង១០១ ករណីច្រើនជាងគេ ក្នុងរយៈពេល២ថ្ងៃជាប់គ្នានេះ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner