បើ Chelsea យកកីឡាករ៣រូប ប្ដូរយក Kane ក្លឹប Spurs គួរគិតមើលដែរ !!!!

ខ្សែប្រយុទ្ធ Callum Hudson-Odoi អ្នកចាំទី Kepa Arrizabalaga និងខ្សែប្រយុទ្ធ Tammy Abraham គឺជាសមាសភាព៣រូបដែលក្លឹប Chelsea ចង់ប្តូរយក Kane ពី Spurs ក្នុងនោះមានកញ្ចប់លុយមួយចំនួនទៀត នេះបើយោងតាមសារព័ត៌មានជាច្រើនបានចុះផ្សាយកាលពីពេលថ្មីៗនេះ ។


យ៉ាងណាក្ដីរឿងរ៉ាវខាងលើ គ្រាន់តែពាក្យចរចាមរាម មិនទាន់មានប្រភពផ្លូវការពីក្លឹបទាំង២ខាងលើនេះ ទាកទងនឹងការផ្លាស់ប្តូរនេះឡើយ ។
គួរបញ្ជាក់ថា កន្លងមក Harry Kane បានប្រកាសសុំចាកចេញពី Spurs ស្របពេលដែលក្លឹបមួយចំនួនកំពុងតែចង់បានដូចជា Man UTD Man City Real Madrid ជាដើម ។ ប៉ុន្តែតែក្លឹបហាក់បីដូចមិនព្រមឲ្យកីឡាកររូបនេះចេញ ដោយបានដាក់តម្លៃលក់ជាង ១៨២លានដុល្លារ ប្រសិនក្លឹបណាចង់បាន៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner