គ្រែបត់ចំនួន១២០០គ្រែ រួមនឹងសម្ភារបរិក្ខាពេទ្យមួយចំនួន បាននំា​យក​​​មកប្រគល់ជូនបងប្អូនដែលកំពុងធ្វើចត្តាឡីស័ក នៅក្នុងស្រុក​ចំនួន២ នៃខេត្តកំពង់ចាម (មានវីដេអូ)

អត្ថបទដោយ៖
ជា សេឌី

នៅបរិវេណវិទ្យាល័យសម្តេចជួនណាត ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម រួមជាមួយឯកឧត្តមប្រធាន-អនុប្រធានក្រុមការងារចុះជួយឃុំនៅទូទាំងស្រុក លោកអភិបាលស្រុក និងអាជ្ញាធរពាក់ព័ន្ធ បាននាំយកសម្ភារបរិក្ខាពេទ្យមួយចំនួន មកប្រគល់ជូនបងប្អូនដែលកំពុងធ្វើចត្តាឡីស័កនៅក្នុងបរិវេណវិទ្យាល័យ   សម្តេចជួនណាត។

ក្នុងនាមថ្នាក់ដឹកនាំក្រុមការងារ ឯកឧត្តមបានថ្លែង អំណរគុណជូនចំពោះឯកឧត្តមប្រធាន-អនុប្រធានក្រុមការងារចុះជួយឃុំ ភូមិ សមាជិក និងសប្បុរសជនទាំងអស់ដែលបានជួយបរិច្ចាកថវិកា និងសម្ភារ ផ្ទាល់ខ្លួន ក្នុងបុព្វហេតុដើម្បីចូលរួមសម្រាលទុក្ខលំបាករបស់បងប្អូនកំពុងស្នាក់នៅក្នុងមណ្ឌលចត្តាឡីស័កចំនួនបីកន្លែងសរុបចំនួន៥១៥នាក់ ដោយឡែកនៅមណ្ឌលចត្តាឡីស័កវិទ្យាល័យសម្តេចជួនណាត មានចំនួន ២២២នាក់ ក្នុងនោះស្រ្តីជាកម្មករមាន ២១០នាក់។ ឯកឧត្តមបានស្នើសុំឲ្យលោកអភិបាលស្រុក សមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ មន្ទីរពេទ្យបង្អែក លោកគ្រូ អ្នកគ្រូពេទ្យ ត្រូវបន្តយកចិត្តទុកដាក់មើលថែរក្សា ការពារសុខភាពជូនបងប្អូនប្រជាពលរដ្ឋ និងជាពិសេសអនុវត្តឲ្យខាងតែបាននូវវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ហើយត្រូវអនុវត្តវិធានការ ៣ការពារ និង៣កុំ ដើម្បីទប់ស្កាត់ការរីករាលដាល់ជំងឺដ៏កាចសាហាវនេះ។ ដោយឡែកចំពោះបងប្អូនទាំង ២២២នាក់ លោកបានណែនាំក្នុងន័យលើកទឹកចិត្ត ឧបត្ថម្ភ និងគាំទ្រយ៉ាងពេញទំហឹងទាំងសម្ភារ និងស្មារតី ជាអាទិ៍៖

១- ត្រូវមានក្តីសង្ឃឹម ថាត្រូវតែឈ្នះមេរោគនេះ ហើយតាំងចិត្តថានឹងទទួលបានសុវត្ថិភាព រួចវិលត្រឡប់ទៅកាន់លំនៅឋាន ជួបជុំគ្រួសារ និងបំពេញការងាររៀងៗ ក្នុងពេញឆាប់ៗខាងមុខជាមិនខាន។

២- ត្រូវប្រកាន់យកការរស់នៅស្អាត ហូបស្អាត និងផឹកស្អាត ដើម្បីសុខភាពល្អ។ 

៣- ត្រូវប្រកាន់ឲ្យបានខ្ជាប់ខ្ជួននូវការហាត់ប្រាណ ដើម្បីសុខភាពល្អ រាង្គកាយមាំមួន យើងនឹងឈ្នះជំងឺនេះ។

៤- ត្រូវអនុវត្តឲ្យបានខ្ចាប់ខ្ជួនតាមការណែនាំរបស់លោកគ្រូ-អ្នកគ្រូវពេទ្យ ក្នុងអំឡុងពេលធ្វើចត្តាឡីស័កនេះ ជាពិសេសការទទួលទានថ្នាំព្យាបាល ក្នុងករណីមានគ្រុនក្តីបន្តិចបន្ទួច។

ឯកឧត្តមវេង សាខុន បានជួយឧបត្តម្ភគ្រែបត់ចំនួន ៦០០ សម្រាប់ ប្រើប្រាស់ក្នុងការស្នាក់នៅ និងជាកាដូពិសេសជូនយកទៅប្រើប្រាស់ក្នុងគ្រួសារនៅពេលបិទបញ្ចប់ការធ្វើចត្តាឡីស័កក្នុងរយៈពេល១៤ថ្ងៃ រួមទាំង ម៉ាស ២៥ ០០០ អាល់កុល ១៥០លីត្រ ផង។

តមក ឯកឧត្តម នបន្តដំណើរមកសាលាស្រុកជើងព្រៃ ដើម្បីប្រគល់គ្រែបត់ចំនួន៦០០គ្រែ ម៉ាស ២ម៉ឺនសម្រាប់ អាល់កុល ៣០០លីត្រ ជូនដល់អាជ្ញាធរស្រុកជើងព្រៃ សម្រាប់យកទៅប្រគល់ជូនបងប្អូនដែលកំពុងធ្វើចត្តាឡីស័កសរុប ៦០៧នាក់ នៅទូទាំង មណ្ឌលចត្តាឡីស័កចំនួនបីកន្លែង នៅក្នុងស្រុកជើងព្រៃ ៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner