ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហមមានល្បឿនលឿន និងអ្នកមកចាក់មានចំនួនច្រើន

ភ្នំពេញៈ ដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនីនៅតំបន់ក្រហមក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលល្អ ជាពិសេស ក្រុមគ្រូពេទ្យកងទ័ព ក៏ដូចជាអ្នកពាក់ព័ន្ធបានបំពេញការងារយ៉ាងសស្រោកសស្រាំ ដោយចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានច្រើនលើសពីផែនការដែលបានគ្រោងទុក។ នេះបើតាមការបញ្ជាក់របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីកក្រសួងកាពារជាតិ បានមានប្រសាសន៍ប្រាប់ AMS នៅព្រឹកថ្ងៃទី២៤ឧសភានេះ។

សម្តេចពិជ័យសេនាបានមានប្រសាសន៍ថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី នៅតំបន់ក្រហមក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានដំណើរការយ៉ាងសស្រោកសស្រាំ ហើយជាពិសេសក្រុមគ្រូពេទ្យកងទ័ព ក៏ដូចជាអ្នកពាក់ព័ន្ធគ្រប់ថ្នាក់ទាំងអស់ បានបំពេញការងារដោយរលូន និងទទួលបានលទ្ធផលល្អ។ ប្រតិបត្តិការចាក់វ៉ាក់សាំង មានល្បឿនលឿន។ ក្នុងរយៈពេលជាង២០ថ្ងៃនេះ ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ កម្មករ កម្មការិនីមានចំនួនច្រើន លើសផែនការដែលបានគ្រោងទុក។ នេះជាមោទនភាពរបស់ជាតិ ដែលក្រុមគ្រួពេទ្យបានប្រឹងប្រែងរួមកម្លាំងគ្នាជាពិសេស កម្លាំងកងទ័ពបានចាត់ចែងការងារចាក់វ៉ាក់សាំងបានសម្រេវចជោគជ័យ។

សូមជម្រាបថា យុទ្ធការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយក្រុមគ្រូពេទ្យក្រសួងការពារជាតិ សម្រាប់ប្រជាពលរដ្ឋរស់នៅតំបន់ក្រហមក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ គឺនៅក្នុងខណ្ឌមានជ័យ ពោធិ៍សែនជ័យ ដង្កោ កំបូល ឫស្សីកែវ និងខណ្ឌទួលគោក ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ចាក់វ៉ាក់សាំងបានចំនួន៧៦៧.២៨៣នាក់៕ ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner