អេហ្ស៊ីប ប្រទេសទី១បានវត្ថុធាតុដើមផលិតវ៉ាក់សាំងស៊ីណូវ៉ាក់ ពីចិន

កញ្ចប់វត្ថុធាតុដើមដំបូងសម្រាប់ផលិតវ៉ាក់សាំងស៊ីណូវ៉ាក់របស់ប្រទេសចិនត្រូវបានបញ្ជូនដល់ប្រទេសអេហ្ស៊ីបហើយ ជាហេតុនាំឲ្យអេហ្ស៊ីបបានក្លាយជាប្រទេសដំបូងទទួលបានពីចិន ក្នុងការផលិតវ៉ាក់សាំងស៊ីណូវ៉ាក់នេះ នេះបើតាមការចេញផ្សាយរបស់ស៊ីនហួរ កាលពីម្សិលមិញ។

ជំហានដំបូង អេហ្ស៊ីបនឹងផ្តើមផលិត២លានដូស នេះបើតាមរដ្ឋមន្ត្រីសុខាភិបាលអេហ្ស៊ីប។

ក្រៅពីអេហ្ស៊ីប ក៏មានប្រទេសផ្សេងទៀតកំពុងចរចាផលិតស៊ីណូវ៉ាក់ ក្នុងទឹកដីខ្លួនដែរ៕

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner