ឯកឧត្តម ប៉ា ម៉េងហុក ចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងនាំយកអំណោយជូនប្រជាពលរដ្ធខ្វះខាតដោយសារកូវីដ-១៩

ត្បូងឃ្មុំ៖ ដើម្បីចូលរួមសម្រួលការលំបាករបស់ប្រជាពលរដ្ឋ ក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩ ការឆ្លងចូលក្នុងសហគមន៍នៃព្រឹត្តិការណ៍ ២០ កុម្ភៈ នៅពេលថ្មីៗកន្លងទៅនេះឯកឧត្តមបណ្ឌិត ប៉ា ម៉េងហុក ទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន និង ជាប្រធានក្រុមការងារចុះជួយពង្រឹងមូលដ្ឋាន ឃុំវាលម្លូរ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាននិងបាននាំយកសម្ភារៈមួយចំនួនមានដូចជា៖

-រថយន្តមួយតោន(គុណភាព៨០%) ១គ្រឿង
-សម្លៀកបំពាក់គីប ១៤គីប
-ភេសជ្ជៈគោជល់ ៥០កេស
-ជេលលាងដៃ ២កេស
-អង្ករ ១តោន
-ថ្នាំសម្លាប់មេរោគ ២០គីឡូក្រាម
-សម្លៀកបំពាក់ធម្មតា ១ថង់

ប្រគល់ជូនលោក ធូ សីហា មេឃុំវាលម្លូរ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ សំរាប់ចែកជូនបងប្អូនប្រជាពលរដ្ឋដែលមានការខ្វះខាត ឬរងផលប៉ះពាល់ដោយជំងឺកូវីដ១៩ ដែលកើតចេញពីព្រឹត្តិការណ៍ ២០កុម្ភៈ ដែលរស់នៅក្នុង មូលដ្ឋាន ឃុំវាលម្លូរ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ ឯកឧត្តមបណ្ឌិតប៉ាម៉េងហុកបានពាំនាំនូការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាពញាចក្រី ហេងសំរិន ប្រធានរដ្ឋសភានិងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តត្បូងឃ្មុំ ឯកឧត្តម វង សូត ប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកពញាក្រែកខេត្តត្បូងឃ្មុំ។ ឯកឧត្តមបណ្ឌិត ប៉ា ម៉េងហុក បាន ផ្តាំផ្ញើដល់ប្រជាពលរដ្ននៅក្នុងឃុំវាលម្លូរទាំងអស់បន្តអនុវត្តវិធានការរដ្ឋបាលនិងសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួនមិនគួរធ្វេសប្រហែសឡើយ ព្រោះថាជំងឺកូវីដ-១៩ នៅតែបង្កហានិភ័យខ្ពស់ដដែលនៅកម្ពុជាក៏ដូចជាពិភពលោកទំាងមូល ។

ជាពិសេសត្រូវយកចិត្តទុកដាក់អនុវត្តន៌តាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលមេរោគកូវីដ១៩ នៅរាជធានីភ្នំពេញ និងបណ្តារខេត្តនានា នៅទូទាំងប្រទេស បានទាន់ពេលវេលា និងសូមបន្តចូលរួមអនុវត្តបានតាមវិធានការនានា ជាពិសេស វិធាន ៣កុំ ៣ការពារ ក្នុងការអនុវត្តតាមបទបញ្ជារបស់រដ្ឋាភិបាល គឺក្នុងគោលបំណងកាត់ផ្តាច់ការចម្លងដែលកើតចេញពីព្រឹត្តិការណ៍ ២០កុម្ភៈ ។

ឧត្តមបណ្ឌិត ប៉ា ម៉េងហុកបានលើកទឹកចិត្តដល់ពលរដ្ឋ ទាំងអស់ សូមអញ្ជើញទៅទទួលវ៉ាក់សំាងការពារជំងឺកូវីដ-១៩ ដែលរាជរដ្ឋាភិបាលផ្តល់ជូនដោយឥតគិតថ្លៃដើម្បីការពារខ្លួននិងបង្កើតភាពស៊ាំក្នុងសហគមន៍ ជាការការពារទប់ស្កាត់កុំឲ្យជំងឺដ៏កាចសាហាវនេះ យាយីសង្គមជាតិកាន់តែធ្ងន់ធ្ងរឡើង។

ឯកឧត្តមបណ្ឌិតបានលើកឡើងថា ប្រទេសជាច្រើននៅលើពិភពលោកបានកំពុងជំរុញការចាក់វ៉ាក់សំាងដល់ប្រជាពលរដ្ឋរៀងៗខ្លួន ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ និងដើម្បីឆាប់បានស្តារសង្គមនិងសេដ្ឋកិច្ចប្រទេសជាតិពីវិបត្តិជំងឺរាតត្បាតនេះឡើងវិញ ៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner