អង្គការសហប្រជាជាតិអំពាវនាវអោយអ៊ីស្រាអែលបើកច្រកឆ្លងកាត់តំបន់ ហ្គាហ្សា ទាំងអស់ ដើម្បីអាចដឹកទំនិញចាំបាច់ និងជំនួយសង្គ្រោះអន្តរជាតិ (មានវីដេអូ)

Video: https://fb.watch/5JP5HkvMaK/

អ៊ីស្រាអែល៖ ការិយាល័យអង្គការសប្រជាជាតិ សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បានបញ្ជាក់ថា រាល់ច្រកឆ្លងកាត់ទាំងអស់ទៅកាន់តំបន់ហ្គាហ្សា គួរតែត្រូវបានបើក និងបន្តដំណើរការ ដូចជាច្រកចូលនៃការផ្គត់ផ្គង់ចាំបាច់ និងការផ្គត់ផ្គង់មនុស្សធម៌ រួមទាំងប្រេងឥន្ធនៈសម្រាប់សេវាកម្មមូលដ្ឋាន និងការផ្គត់ផ្គង់ដើ ម្បីទប់ស្កាត់ជំងឺ COVID-19 ។
ការិយាល័យ(OCHA)បន្ថែមថា វ៉ាក់សាំងបង្ការជំងឺ COVID-19 បានដឹកជញ្ជូនឆ្លងកាត់ច្រក អេរែស (Erez) ជាច្រកដែលបើកសម្រាប់ក្រុមបុគ្គលិកមនុស្សធម៌អន្តរជាតិ ប៉ុន្តែត្រូវបានបិទសម្រាប់ក្រុមបុគ្គលិកមនុស្សធម៌ប៉ាឡេស្ទីន រួមទាំងក្រុមបុគ្គលិកដែលមកជាមួយជំនួយវេជ្ជសាស្ត្រ សម្រាប់ការព្យាបាលដែលមិនមាននៅតំបន់ហ្គាហ្សា ខណៈច្រកឆ្លងកាត់ កឺរែម ហ្សាឡូម (Kerem Shalom) គឺបើកសម្រាប់ទំនិញមនុស្សធម៌ ។
សូមជម្រាបថា ច្រកឆ្លងកាត់ទីក្រុង រ៉ាហ្វាហ៍ (Rafah) បានបើកនៅក្នុងទិសដៅទាំងពីរ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ដែលអនុញ្ញាតឱ្យមានទំនិញចាំបាច់មួយចំនួន ស្របពេលដែលការផ្គត់ផ្គង់ពីអេហ្ស៊ីប និងគុយវ៉ែត ព្រមទាំងបណ្តាប្រទេសដទៃទៀតក៏កំពុងត្រូវបានដឹកជញ្ជូនតាមច្រកឆ្លងកាត់ទីក្រុង រ៉ាហ្វាហ៍ ផងដែរ ៕ ប្រភព៖ ស៊ីនហួរ

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner