មន្ត្រីយោធាយាមមណ្ឌលព្យាបាលត្រូវអ្នកឆ្លងកូវីដ១៩ វាយសម្លាប់នៅត្បូងឃ្មុំ (Video Inside)

មន្ត្រីយោធាម្នាក់ដែលកំពុងយាមមណ្ឌលព្យាបាលកូវីដ១៩មួយកន្លែងនៅក្នុងខេត្តត្បូងឃ្មុំ ត្រូវបុរសមានវិជ្ជមាន កូវីដ១៩ម្នាក់បានវាយសម្លាប់ក្នុងពេលប៉ុនប៉ងចង់រត់គេចចេញពីមណ្ឌលព្យាបាលនោះ។ យោធិនអាយុ២៩ឆ្នាំ ឈ្មោះ មានវ៉ៃ នៃផ្នែកសឹករងស្រុកពញាក្រែក ត្រូវអង្គភាព បានបញ្ជូនទៅយាមការពារនៅមន្ទីរពេទ្យបង្អែក ស្រុកពញាក្រែក។

ហេតុការណ៍លួចវាយសម្លាប់នោះ បានកើតឡើងកាលពីល្ងាចថ្ងៃទី២៥ឧសភា ក្នុងពេលដែល បុរសឆ្លងកូវីដ១៩ឆ្មោះ មឿន ម៉ឺន អាយុ៣៨ឆ្នាំ បានប្រើដំបង និងចបកាប់វាយចំសៀតផ្កាយោធិនដែលកំពុង អង្គុយយាមតែម្នាក់ឯង។ ឃាតករសង្ស័យ ត្រូវសមត្ថកិច្ចចាប់ខ្លួនបានភ្លាមៗ។ ជនង្ស័យបានសារភាពថា មូលហេតុវាយសម្លាប់យោធិនកំពុងយាមនោះ គឺដើម្បីការប៉ុនប៉ងរត់គេចចេញពីកន្លែងព្យាបាលជំងឺកូវីដ-១៩។

អាជ្ញាធរបានថ្លែងថាឃាតករសង្ស័យនោះ ជាអតីតមនុស្សមានប្រវត្តិសេពថ្នាំញៀន។ នៅថ្ងៃទី២៦ឧសភានេះ អភិបាលខេត្តត្បូងឃ្មុំ និងមន្ត្រីនានា ត្រូវគេឃើញបានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពយោធិនដែលរង នឹងការវាយប្រហារដោយអ្នកឆ្លងកូវីដ១៩នោះ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner