ខេត្តស្វាយរៀង រកឃើញអ្នកវិជ្ជមានកូវីដថ្មីចំនួន៣៣នាក់ (Video Inside)

ខេត្តស្វាយរៀងបានរកឃើញអ្នកមានវិជ្ជមានកូវីដ-១៩ថ្មីចំនួន៣៣នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ យោងតាម រដ្ឋបាលខេត្តអ្នកឆ្លងថ្មីទាំង៣៣នាក់នោះ រួមមាន២០នាក់នៅរោងចក្រយូលី ហ្គាមិន ក្នុងងតំបន់សេដ្ឋ កិច្ចពិសេសសានតុង, ២នាក់នៅក្រុងបាវិត, ៣នាក់នៅស្រុកស្វាយជ្រុំ, ២នាក់នៅក្នុងស្រុករំដួល, ៣នាក់នៅក្នុង ស្រុកកំពង់រោទិ៍ និងម្នាក់នៅស្រុករមាសហែក។

រដ្ឋបាលខេត្តស្វាយរៀងបានឲ្យដឹងទៀតថា គេបានស្រាវជ្រាវ រកឃើញអ្នកពាក់ពន្ធ័ជាង៤០០នាក់ថែមទៀត ដែលបានប៉ះពាល់ជាមួយអ្នកវិជ្ជមានកូវីដទាំង៣៣នាក់នោះ។  នៅក្នុងខេត្តស្វាយរៀង គិតមកដល់ថ្ងៃទី២៦ឧសភាឆ្នាំ២០២១ អ្នកមានវិជ្ជមានកូវីដ១៩សារុបចំនួន៥៨៣នាក់, ព្យាបាលជាសះស្បើយចំនួន៣៦៩នាក់, កំពុងសម្រាកព្យាបាលចំនួន២០៨នាក់ និងស្វាយរៀង ក៏ធ្លាប់ មានអ្នក ស្លាប់ដោយសារកូវីដ១៩ចំនួន៥នាក់ផងដែរ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner