កម្មករភិតភ័យរត់ចេញពីកន្លែងធ្វើតេស្ត ក្រោយការរកឃើញអ្នកឆ្លងជិត៦០នាក់ (Video Inside)
នៅក្នុងខេត្តស្វាយរៀងដដែល ការទើបរកឃើញអ្នកឆ្លងជាបឋមចំនួនជិត៦០នាក់ក្នុងរង្វង់កម្មករមួយពាន់នាក់នៃ ក្រុមហ៊ុនតម្លើងកង់ អេអន J. Cambodia ក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេង ក្រុងបាវិត បាននាំឲ្យកម្មករទៅ យកសំណាកដទៃទៀត ភិតភ័យ នាំគ្នារត់ចេញពីកន្លែងទៅយកសំណាកនោះ។ សេចក្តីរាយការណ៍ពីខេត្តបាន ចាត់ទុកការនាំគ្នារត់ចេញនោះ គឺជាទង្វើមិនមានកិច្ចសហការជាមួយនឹងអាជ្ញាធរនិងមន្ត្រីសុខាភិបាល និងផ្ទុយ ពីច្បាប់ថែមទៀត។
សេចក្តីរាយការណ៍ដកស្រង់សម្តីរដ្ឋបាលខេត្តដែលអំពាវនាវដល់កម្មករនិងកម្មការីនីដែល បានរត់ចេញទាំងនោះ សូមធ្វើចត្តាឡីស័កនិងតាមដានសុខភាពតាមគេហស្ថាន និងចូលរួមសហការជាមួយ អា ជ្ញាធរដើម្បីបង្កាការទប់ស្កាត់ការឆ្លងរាលដាលចូលក្នុងសហគមន៍។ រដ្ឋបាលខេត្ត បានអំពាវនាវដល់កម្មករដែល មានរោគសញ្ញាសង្ស័យដូចជាគ្រុនក្តៅ, ក្អក, កណ្តាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ សូមប្រញាប់ទៅធ្វើតេស្តរក មេរោគកូវីដ១៩។