ជប៉ុនផ្តល់អគារសុវត្ថិភាព ដល់រដ្ឋបាលខេត្តកំពង់ធំ (Video Inside)

អគារសុវត្ថិភាពសម្រាប់ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ ត្រូវបានប្រគល់ជូនរដ្ឋបាលខេត្តកំពង់ធំដែលជា ខេត្តមួយក្នុងចំណោមខេត្តដែលធ្លាប់រងគ្រោះដោយសារទឹកជំនន់។ គ្រោះទឹកជំនន់ក្នុងប្រទេសកម្ពុជាកាលពី ខែតុលាឆ្នាំ២០២០កន្លងមក បានធ្វើឲ្យមនុស្សស្លាប់៤៤នាក់, ប៉ះពាល់ផ្ទះប្រមាណ ១៣ម៉ឺន៤ពាន់៣ខ្នង និងបាន លិចសាលារៀន ៩៥១កន្លែង និងវត្តចំនួន៣០៧វត្តផងដែរ។

ជប៉ុនតាមរយៈកម្មវិធីស្បៀងអាហារពិភពលោក បានផ្តល់ជំនួយ២០៩លានយ៉េនាពេលនោះ ជួយកម្ពុជាដើម្បីស្តារឡើងវិញនូវផលប៉ះពាល់ដោយសារ គ្រោះទឹក ជំនន់។ អគារសុវត្ថិភាពក្រោមជំនួយរបស់ជប៉ុនក្នុងខេត្តកំពង់ធំ ត្រូវបានប្រគល់ជួនរដ្ឋបាលខេត្តក្នុងពិធីមួយ កាលពីថ្ងៃទី២២ឧសភាកន្លងមកនេះ។ យោងតាមស្ថានទូត ប្រទេសជប៉ុន ធ្លាប់បានផ្ដល់អគារលើទីទួលសុវត្ថិ ភាពដល់កម្ពុជាមានចំនួន៦រួចមកហើយ ដែលអាចផ្ទុកមនុស្សបានប្រមាណ២ពាន់នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner