ខេត្តព្រៃវែង មានអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ២៥នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ
រដ្ឋបាលខេត្តព្រៃវែងបានបង្ហាញអត្តសញ្ញាណករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ២៥នាក់បន្ថែមទៀតតាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅថ្ងៃទី២៦ ឧសភាឆ្នាំ២០២១។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ២៥នាក់នោះ រួមមាន នៅក្នុងស្រុកពាមជរចំនួន ១៥នាក់, ស្រុកពារាំងចំនួន ២នាក់, ស្រុកព្រះស្ដេចចំនួន ៣នាក់ និងស្រុកមេសាងចំនួន ៥នាក់។ អ្នកវិជ្ជមានជំងឺកូវីដ-១៩ទាំងនោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុករបស់ខ្លួននិមួយៗ។
ក្នុងនោះដែរ រដ្ឋបាលខេត្តព្រៃវែង បានអំពាវនាវដល់អ្នកដែលបានប្រាស្រ័យទាក់ទង ប៉ះពាល់ដោយផ្ទាល់ឬប្រយោល ជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ និងដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក (៣ការពារ ៣កុំ)។ គិតមកដល់ថ្ងៃទី២៦ឧសភាឆ្នាំ២០២១ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៣៣០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន១៥២នាក់ មានអ្នកស្លាប់ចំនួន៤នាក់ និងនៅសល់១៧៤នាក់កំពុងទទួលការព្យាបាល។