ខេត្តកំពង់ធំ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ២២នាក់ និងជាសះស្បើយ ៤នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

អត្ថបទដោយ៖
ធី ដា

អាជ្ញាធរខេត្តកំពង់ធំ បានជូនដំណឹងថា គេបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ២២នាក់នៅថ្ងៃទី២៦ ឧសភា។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ២២នាក់នោះ មានកម្មកររោងចក្រចំនួន៥នាក់ , អ្នកប៉ះពាល់ជាមួយកម្មករចំនួន ១៦នាក់ និងម្នាក់ទៀតជាអ្នកដំណើរទៅពីរាជធានីភ្នំពេញ។ ក្នុងចំណោមអ្នកឆ្លងទាំង២២នាក់នៅ ជាអ្នករស់នៅស្រុកតាំងគោកចំនួន២០នាក់, ស្រុកស្ទោងម្នាក់ និងស្រុកប្រាសាទសំបូរម្នាក់។

រដ្ឋបាលខេត្តកំពង់ធំ បានអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ ដែលបានប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ទាំងនោះ ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងប្រញាប់ទំនាក់ទំនងទៅអាជ្ញារមូលដ្ឋាន ដើម្បីទៅធ្វើតេស្តរកមេរោគកូវីដ-១៩ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត។ ខេត្តកំពង់ធំនៅថ្ងៃ១៤ឧសភាក៏បានអនុញ្ញាតឲ្យអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ចំនួន៤នាក់ត្រឡប់ទៅផ្ទះវិញផងដែរ។ គិតមកដល់ថ្ងៃទី២៦ឧសភាឆ្នាំ២០២១ ខេត្តកំពង់ធំបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន២១០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៨២៨នាក់ និងនៅសល់១២៨នាក់កំពុងសម្រាកព្យាបាល។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner