អ្នកទោសជាង១០០នាក់នៅខេត្តកណ្តាលឆ្លងកូវីដ១៩(វីដេអូ)
អ្នកទោសជាង១០០នាក់ក្នុងពន្ធនាគារខេត្តកណ្តាលត្រូវបានគេរកឃើញឆ្លងកូវីដ១៩ក្នុងចំណោមអ្នកឆ្លងថ្មីចំនួន២៤៩ នាក់នៅក្នុងខេត្តកណ្តាល។ យោងតាមរដ្ឋបាលខេត្តអ្នកឆ្លងថ្មីទាំង២៤៩នាក់នេះ ត្រូវបានរកឃើញឆ្លង កាលពី យប់ថ្ងៃទី២៥ឧសភា។ ការឆ្លងលើមនុស្សជាប់ឃុំក្នុងពន្ធនាគារ ទើបត្រូវបានគេរាយការណ៍ជាលើកដំបូង នៅថ្ងៃនេះក្នុងស្ថានភាពដែលកម្ពុជាកំពុងរងការវាយលុកក្នុងរលកឆ្លងទី៣នៃសហគមន៍ព្រឹត្តិការណ៍២០កុម្ភៈ។ យោងតាមរដ្ឋបាលខេត្ត ក្នុងចំណោមការឆ្លងក្នុងពន្ធនាគារដែលទើបរកឃើញថ្មីៗនេះ រួមមាន១០៣នាក់ជាអ្នក ទោស និង៣នាក់ជាមន្ត្រីពន្ធនាគារ។ សេចក្តីរាយការណ៍ខេត្តបានឲ្យដឹងថាគេកំពុងតែធ្វើការស៊ើបអង្កេតចង់ដឹង ថាតើការឆ្លងចូលមកក្នុងពន្ធនាគារនោះ បានកើតឡើងដោយរបៀបណា? អ្នកទោសឆ្លងកូវីដ១៩ទាំងត្រូវបានគេ យកចិត្តថែទាំនិងការផ្តល់ថ្នាំព្យាបាលជួយសង្គ្រោះក្នុងពន្ធនាគារដោយមិនទាន់អនុញ្ញាតចេញព្យាបាលនៅខាង ក្រៅឡើយ៕