ក្រុម Villarreal យកឈ្នះ Man Utd ដោយបាល់កាត់សេចក្តី ១១ម៉ែត្រ គ្រងជើងឯកពាន Europa League

អត្ថបទដោយ៖
សារ៉ាន ទីងី

ក្រុម Villarreal បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់លីគទី២ ប្រចាំទ្វីបអឺរ៉ុប UEFA Europa League រដូវកាល ២០២០-២០២១ ជាលើកដំបូង បន្ទាប់ពីយកឈ្នះ Manchester United ដោយការទាត់បាល់កាត់សេចក្តី ១១ទល់នឹង ១០។ខ្សែប្រយុទ្ធជួរមុខ Gerard Moreno ជាអ្នករកបានគ្រាប់នាំមុខឲ្យ Villarreal នៅនាទី២៩ ពីការបញ្ជូនរបស់ Parejo នៅមុនពេល Scott McTominay បញ្ជូនបាល់ឲ្យ Edinson Cavani រកគ្រាប់តាមស្មើវិញនៅនាទី៥៥ រហូតដល់ចប់ម៉ោង ១២០នាទីនៅក្នុងកីឡដ្ឋានដែលស្ថិតក្នុងប្រទេសប៉ូឡូញ នៅពេលដែលកីឡាករចាំទី David de Gea បានទាត់អត់ចូលក្នុងគ្រាប់ទី១១ របស់ក្រុមលោក Ole Gunnar Solskjaer ដែលជាក្រុមជើងឯក UEL កាលឆ្នាំ២០១៧។


នេះលើកដំបូងរបស់ផងដែរសម្រាប់ Villarreal ដែលបានឈ្នះជើងឯក UEL និងជាលើកទី៤ សម្រាប់អ្នកចាត់ការទូទៅ Unai Emery នៅពេលធ្លាប់ឈ្នះ ៣ដងជាមួយក្លិបអេស្ប៉ាញដូចគ្នា Sevilla។


Villarreal បានក្លាយជាក្រុមទី១ ដែលឡើងមកលេងព្រឹត្តិការណ៍ធំ ឈ្នះពានតែម្តង គិតចាប់តាំងពី Shakhtar Donetsk ធ្លាប់ធ្វើបានកាលពីឆ្នាំ២០០៩ ក្នុងការឈ្នះពាន UEFA Cup នេះ ហើយក៏ជាក្រុមទី១៣ មកពីទាំង៥លីគនៅអឺរ៉ុប ដែលរកបាន ១០០គ្រាប់គ្រប់កម្មវិធីនារដូវកាល ២០២០-២០២១៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner