រដ្ឋាភិបាលចិនថ្វាយម៉ាស់វេជ្ជសាស្ត្រ២០ម៉ឺនបន្ទះដល់ព្រះមហាក្សត្រនិងសម្តេចម៉ែ
រដ្ឋាភិបាលចិនបានថ្វាយម៉ាសវេជ្ជសាស្តចំនួន២០ម៉ឺនបន្ទះដល់ព្រះមហាក្សត្រនិងសម្តេចម៉ែជាទីគោរពសក្ការៈ ក្នុងការជួយប្រទេសកម្ពុជាប្រឆាំងនឹងជម្ងឺកូវីដ១៩។ កម្ពុជានិងប្រទេសចិនគឺជាប្រទេសមិត្តភាពដែកថែប និងថ្មីៗ នេះទៀត តបនឹងប្រសាសន៍ចំពោះសម្តេចតេជោហ៊ុនសែន ដែលបានបង្ហាញការពិតចំពោះពិភពលោកជុំវិញ ជំនួយ របស់ប្រទេសចិនក្នុងការជួយអភិវឌ្ឍន៍ប្រទេសនិងជំនួយវ៉ាក់សាំងដើម្បីការចាក់បង្កាជួយពលរដ្ឋកម្ពុជា ផុតពីជម្ងឺឆ្លងកូវីដ១៩នោះ មន្ត្រីនាំពាក្យការបរទេសចិនលោកហ្សាវ លី ជាន បានថ្លែងបញ្ជាក់ថាប្រទេសចិន នឹងបន្ត ផ្តល់ជំនួយតាមលទ្ធភាពមកកាន់ប្រទេសកម្ពុជាបន្ថែមទៀតសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងការកែលំ អជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ យោងតាមស្ថានទូតចិន ម៉ាសវេជ្ជសាស្តចំនួន២០ម៉ឺនបន្ទះថ្វាយ ដល់ព្រះ មហាក្សត្រនិងសម្តេចម៉ែ បានធ្វើឡើងក្នុងពិធីប្រគល់និងទទួលមួយកាលពីថ្ងៃទី២៤ឧសភាក្រោមវត្តមានចូលរួម ពីរដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំងសម្តេចចៅហ្វាវាំងគង់សំអុល ដែលជាឧបនាយករដ្ឋមន្ត្រី និងឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជាលោកវ៉ាង វិនធាន។