ក្រុមហ៊ុនឯកជនផ្តល់អំណោយប្រឆាំងកូវីដ១៩ដល់ក្រសួងសុខាភិបាល

អត្ថបទដោយ៖
reachea

 អំណោយជាឧបករណ៍ប្រយុទ្ធនឹងជំងឺកូវីដ១៩ ពីក្រុមហ៊ុនឯកជនបានផ្តល់ជួន ក្រសួងសុខាភិបាលកម្ពុជា ដើម្បី ការចូលរួមទប់ស្តាត់ការឆ្លងដាលជំងឺកូវីដ១៩។ពិធីប្រគល់និងទទួលបានធ្វើឡើងនៅថ្ងៃទី២៦ឧសភាឆ្នាំ២០២១នេះនៅទីស្តីការក្រសួងសុខាភិបាល ក្រោមអធិបតីភាពរដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្ដិ និងតំណាងក្រុមហ៊ុន ដាំកូ ខេមបូឌា និងក្រុមហ៊ុន មើស្គ ខេមបូឌា។ ឧបករណ៍សម្រាប់ប្រយុទ្ធនឹងជំងឺ កូវីដ១៩នេះ រួមមានម៉ាសចំនួន២ម៉ឺន, អាកុលសម្លាប់មេរោគ ចំនួន១ពាន់៥០លីត្រ, និង អាវការពារកូវីដ១៩ ចំនួន ៣០០ឈុត។  រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្ដិ បានថ្លែងអំណរគុណនិងចាត់ទុកអំ ណោយទាំងនេះ គឺជាកាយវិការ នៃវប្បធម៌ចែករំលែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញវិធានការការពារ ទប់ស្កាត់ និងឆ្លើយតបការរាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា។

ads banner