ព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងតូក្យូ គ្រោងនឹងចាប់ផ្តើម ២ខែទៀត បើទោះបីជាមានការកើនឡើង នៃករណី Covid-19 ក៏ដោយ
អត្ថបទដោយ៖
ចាន់ វិចិត្រ
គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) និយាយថាព្រឹត្តិការណ៍អូឡាំពិក នឹងដំណើរការទៅមុខទោះ បីទីក្រុងតូក្យូកំពុងស្ថិតក្នុងស្ថានភាពអាសន្នក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់ BBC Sport នៅថ្ងៃទី២៧ ខែឧសភានេះ ។
ការប្រកួតកីឡាអូឡាំពិករដូវក្តៅឆ្នាំ ២០២០ គ្រោងនឹងធ្វើឡើងនៅរដ្ឋធានីតូក្យូប្រទេសជប៉ុនចន្លោះថ្ងៃទី ២៣ ខែកក្កដា ដល់ថ្ងៃទី ៨ ខែសីហាឆ្នាំ ២០២១ ។ ដោយសារតែ Covid-19 បានធ្វើអោយ ព្រឹត្តិការណ៍ នេះ ត្រូវពន្យាពេល ជាមួយព្រឹត្តិការណ៍ កីឡាជាច្រើនទៀត នៅជុំវិញពិភពលោក ។
សូមបញ្ជាក់ថា បន្ទាប់ពីព្រឹត្តិការណ៍អូឡាំពិកនេះចប់ ប្រទេសជប៉ុនក៏នឹងរៀបចំការប្រកួតកីឡាប៉ារ៉ាឡាំពិក ដែលគ្រោងធ្វើនៅចន្លោះថ្ងៃទី ២៤ ខែសីហាដល់ថ្ងៃទី ៥ ខែកញ្ញា ផងដែរ ៕
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។