ប្រធានាធិបតីបេឡារុសលោក Alexander Lukashenko បានថ្លែងសុន្ទរកថាទៅកាន់សភាកាលពីថ្ងៃទី២៦ ឧសភាថា អ្នកកាសែតប្រឆាំង Roman Protasevich ដែលត្រូវបានចាប់ខ្លួន

អត្ថបទដោយ៖
AMS OneMinute

ប្រធានាធិបតីបេឡារុសលោក Alexander Lukashenko បានថ្លែងសុន្ទរកថាទៅកាន់សភាកាលពីថ្ងៃទី២៦ ឧសភាថា អ្នកកាសែតប្រឆាំង Roman Protasevich ដែលត្រូវបានចាប់ខ្លួន បានរៀបចំផែនការបះបោរបង្ហូរឈាមមួយ ប៉ុន្តែ Lukashenko មិនទាន់បានផ្តល់ព័ត៌មានលម្អិតជុំវិញផែនការនេះឡើយ។

ការអំពាវនាវឱ្យដោះលែងអ្នកកាសែតរូបនេះ និងសំណើរបិទជើងហោះហើរបេឡារុសរបស់លោកខាងលិច ក៏ត្រូវបានលោក Lukashenko មើលឃើញថាជាការបង្កាត់ភ្លើងសង្គ្រាមប្រឆាំងនឹងរដ្ឋាភិបាលលោក។

Roman Protasevich ដែលជាអ្នកកាសែតប្រឆាំងប្រធានាធិបតីបេឡារុស ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៣ ឧសភា បន្ទាប់ពីយន្ដហោះដែលគាត់ជិះត្រូវបានបង្ខំឱ្យចុះចតនៅទីក្រុង Minsk បេឡារុស ក្រោយមានការគំរាមបំផ្ទុះគ្រាប់បែកនៅលើយន្ដហោះនោះ។

ប្រភព៖ Reuters

ads banner