តាមរយៈកំណាព្យអ្នកជំងឺកូវីដ១៩ម្នាក់ បង្ហាញពីអារម្មណ៍អរគុណសម្តេចតេជោ និងគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ
ភ្នំពេញៈនៅលើក្រដាសសៀវភៅសចំនួនពីរទំព័រ បើទោះបីជាអក្សរដែលសរសេរដោយដៃ មិនសូវបានស្អាត តែការសរសេរមានរបៀបរៀបរយល្អ។ កំណាព្យចំនួនពីរ(មិនមានចំណងជើង) ត្រូវបានសរសេរដោយអ្នកជំងឺកូវីដ១៩។ កំណាព្យនេះត្រូវបានបង្ហោះឱ្យក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកជំទាវ ពេជ្រ ចន្ទមុន្នី ដែលគេស្គាល់ថាជាប្រធានគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ នៅថ្ងៃទី២៧ខែឧសភាឆ្នាំ២០២១។
ម្ចាស់កំណាព្យមិនបានបង្ហាញអត្តសញ្ញាណឡើយ។ ប៉ុន្តែប្រហែលជាអ្នកជំងឺសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យហ្លួងម៉ែ ពីព្រោះមានការពណ៌នាទាក់ទងដល់មន្ទីរពេទ្យនេះ។ បទនិពន្ធបានសម្តែងនូវការអរគុណដល់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនៃកម្ពុជា ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដចង្រៃ និងការជួយសង្រ្គោះដល់ប្រជាពលរដ្ឋដែលជួបនឹងជំងឺរាតត្បាតជាសកលនេះ។ កំណាព្យ ក៏បានអរគុណដោយចំឈ្មោះចំពោះលោកជំទាវ ពេជ្រ ចន្ទមុន្នី ដែលជាគ្រូពេទ្យចិត្តធម៌បំពេញការងារជួយសង្រ្គោះអ្នកជំងឺដោយមិនខ្លាចនឿយ ហត់ជារៀងរាល់ថ្ងៃ៕
សូមអានអត្ថបទកំណាព្យដែលជូនភ្ជាប់ជាមួយៈ