ពិតជាសំណាងបុរសស្រ្តីពីររូបបានឈ្នះលុយសុទ្ធសរុប១00,000ដុល្លារ ពី សែលកាត

រាជធានីភ្នំពេញ៖អ្នកខេត្តត្បូងឃ្មុំ និងរាជធានីភ្នំពេញ មានសំណាងខ្ពស់ជាមួយការឈ្នះរង្វាន់របស់ពួកគាត់ពីកម្មវិធី “ឈ្នះលុយសុទ្ធ ១ ម៉ឺនដុល្លាររៀងរាល់ថ្ងៃ” ពីសែលកាត។

       បុរសស្រ្តីដែលជួបសំណាងអស្ចារ្យនេះទីមួយដែលបានឈ្នះលុយសុទ្ធយ៉ាងសន្ធឹកសន្ធាប់នេះមកពីទីក្រុងភ្នំពេញ ឈ្មោះអ្នកស្រី ឡុច ច័ន្ទស៊ីណា មានមុខរបរជាមេផ្ទះ ស្នាក់នៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ បងស្រីបានឈ្នះរង្វាន់លុយសុទ្ធ៩0,000ដុល្លារ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១។

​​​​​​​​​​     ចំណែកអតិថិជនម្នាក់ទៀតជាអ្នកខេត្តត្បូងឃ្មុំ មានឈ្មោះ តាក  គន្ធា មានមុខរបរជាអាជីវករកាប់ជ្រូក រស់នៅឃុំសួង សង្កាត់សួង ក្រុងសួង ដែលបានឈ្នះលុយសុទ្ធ ១0,000ដុល្លារ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ។

         គួរបញ្ជាក់ថាក្រុមហ៊ុនសែលកាតនឹងធ្វើការចាប់រង្វាន់ដែលមានផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុក CTN TV វេលាម៉ោង 7 ល្ងាចជារៀងរាល់ថ្ងៃ និងមានការចាក់ផ្សាយឡើងវិញនៅលើ YouTube Channel របស់ Cellcard៕

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner