ការឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍បានកើនដល់ ២ម៉ឺន ៦ពាន់ ៨៥៩នាក់

អត្ថបទដោយ៖
ធី ដា

ការឆ្លងចូលក្នុងសហគមន៍នៅថ្ងៃព្រហស្បតិ៍នេះ មិនមានការស្រកចុះនោះទេ ការឆ្លងកូវីដ១៩ថ្មីក្នុងរយៈ ពេល ២៤ម៉ោងចុងក្រោយនេះ បានកើនឡើងចំនួន ៧ករណី បើប្រៀបធៀបកាលឆ្លងកាលពីម្សិល។

កាលពីថ្ងៃពុធ ការឆ្លងចូលក្នុងសហគមន៍មាន ៦២៦ករណី, ចំណែកនៅថ្ងៃព្រហស្បតិ៍នេះ ការឆ្លងចូលក្នុងសហគមន៍មាន៦៣៣ ករណី។ កាលពីម្សិលមិញ ដោយសារតែសន្ទុះនៃការឆ្លងចូលក្នុងសហគមន៍កាន់តែកើនឡើង ជាពិសេសក្នុងរាជ ធានីភ្នំពេញនោះ រដ្ឋបាលរាជធានី បានសម្រេចបន្ថែមតំបន់លឿងទុំតាមកន្លែងមួយចំនួនដូចជាផ្នែកខ្លះនៃភូមិ ផ្សារតូច, សង្កាត់ទួលសង្កែទី១នៃខណ្ឌឫស្សីកែវ និងផ្នែកខ្លះទៀតនៃភូមិព្រៃទាមួយនៃសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ បានកើនឡើងដល់២ម៉ឺន៦ពាន់៨៥៩នាក់ហើយ។ កម្ពុជាគិតត្រឹមថ្ងៃទី២៧ខែឧសភា ឆ្នាំ២០២១នេះមានការឆ្លងសារុបទូទាំងប្រទេសចំនួន២ម៉ឺន៧ពាន់៦៣៨នាក់, ការស្លាប់សារុបមានចំនួន១៩៤នាក់ក្រោយការស្លាប់ថ្មីចំនួន៣ក្នុងរយ:ពេល២៤កន្លងមកនេះ , និងការព្យាបាល ជាសះស្បើយសារុបមានចំនួន២ម៉ឺន៣៩៨នាក់ក្រោយការព្យាបាលជាសះស្បើយចុងក្រោយនេះចំនួន៦២៦នាក់។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner