ក្រុមហ៊ុនជីបម៉ុង ឧបត្ថម្ភប្រាក់១លានដុល្លារ ជូនកាកបាទក្រហមសម្រាប់សង់ផ្ទះអតីតយុទ្ធជននៅពោធិ៍សាត់ (Video Inside)

ក្រុមហ៊ុន ជីប ម៉ុង បានឧបត្ថម្ភថវិកា១លានដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា សម្រាប់ជួយសាងសង់ផ្ទះ ជូនអតីតយុទ្ធជនក្រីក្រ និងអតីតយុទ្ធជនមានពិការភាព នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ការឧបត្ថម្ភនេះ ត្រូវ បានលើកឡើងក្នុងជំនួបមួយនៅថ្ងៃទី២៧ឧសភានេះ រវាងអគ្គលេខាធិការកាកបាទក្រហមកម្ពុជាលោកស្រី ពុំ ចន្ទីនី ជាមួយនឹងក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង លោកស្រីអ្នកឧកញ៉ា ភាព ហៀក នៅទីស្នាក់ការកណ្តាលកាក បាទក្រហមកម្ពុជា។

ការឧបត្ថម្ភនេះ ត្រូវគេរាយការណ៍ថាគឺជាការរួមចំណែក ជួយសាងសង់ផ្ទះចំនួន៦២៨ខ្នង ជូនអតីតយុទ្ធជនក្រីក្រ និងអតីតយុទ្ធជនមានពិការភាពចំនួន៦២៨គ្រួសារ នៅចំណុចដំណាក់ត្រយឹង, ឃុំព្រងិល ស្រុកភ្នំក្រវាញ នៃខេត្តពោធិ៍សា លោកស្រី ពុំ ចន្ទីនី ក្នុងនាមកាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅបំផុតចំពោះទឹកចិត្តសប្បុរសធម៌របស់ ក្រុមហ៊ុន ជីប ម៉ុង ដែលតែងតែចូលរួមឧបត្ថម្ភគាំទ្រដល់កាក បាទក្រហមកម្ពុជា ជាបន្តបន្ទាប់ចំនួន ៣៨លើក គិតចាប់តាំងពីឆ្នាំ២០០១នោះមក។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner