រដ្ឋបាលខេត្តស្វាយរៀង បំភ្លឺជុំវិញមូលហេតុកម្មកររត់ចេញពីរោងចក្រ (Video Inside)

រដ្ឋបាលខេត្តស្វាយរៀង បានថ្លែងនៅថ្ងៃនេះថា សកម្មភាពរត់ចេញរបស់កម្មករនៃរោងចក្រម្លើងទោចក្រយាន A and J Cambodia ដែលបណ្តាញសារព័ត៌មានបានផ្សាយពាសពេញប្រទេសនោះ គឺជាករណីមានមនុស្សបំផុសបំផុល។

គួរបញ្ជាក់ថាកាលពីរសៀលថ្ងៃទី២៦ឧសភា ការរកឃើញជាបន្តបន្ទាប់អ្នកឆ្លងកូវីដ១៩ក្នុងពេលធ្វើតេស្ត លើកម្មករក្នុងរោងចក្រតម្លើងទោចក្រយាន A and J Cambodia  ក្នុងក្រុងបាវិតនោះ កម្មករនិងកម្មការីនី ត្រូវគេ រាយការណ៍ថាបាននាំគ្នារត់ចេញពីរោងចក្រនោះ ដោយសារតែការភ័យខ្លាច។ រដ្ឋបាលខេត្តបានបំភ្លឺនៅថ្ងៃនេះ វិញថាករណីរត់ចេញនោះ គឺដោយសារមានមនុស្សបំផុសបំផុលបង្កឲ្យមានការភ័យខ្លាច។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner