សមត្ថកិច្ចចាប់ខ្លួនមេខ្យល់៣នាក់ នាំពលករឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ (Video Inside)
សមត្ថកិច្ច បានចាប់ឃាត់ខ្លួនមេខ្យល់៣នាក់ ដែលលួចនាំពលករឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ។ សេចក្តី រាយការណ៍បានបញ្ជាក់អោយដឹងថា ការចាប់ឃាត់ខ្លួននោះគឺបានធ្វើឡើងកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ នៅចំណុច ភូមិព្រៃគប់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
មេបញ្ជាការរង និងជា នាយសេនាធិការ តំបន់ប្រតិបត្តិការសឹករងខេត្ត លោកវរសេនីយ៍ឯក មាស ប៊ុនរុន បានអោយដឹងថា មេខ្យល់ ដែលបានចាប់ខ្លួន រួមមានឈ្មោះ ជួន ចំណាប់ អាយុ២៨ឆ្នាំ, ឈ្មោះ ចាន់ ស្រី អាយុ៣៤ឆ្នាំ និងឈ្មោះ វី ចិត្រា អាយុ៣២ឆ្នាំ។