ផ្ទុះមីនតោននៅបាត់ដំបង, ស្លាប់និងរបួស២នាក់ (Video Inside)
មនុស្ស២នាក់បានស្លាប់ និងរបួសក្នុងករណីគ្រោះថ្នាក់ផ្ទុះគ្រាប់មីនតោននៅខេត្តបាត់ដំបង។ សេចក្តីរាយការណ៍ បានបញ្ជាក់ថា ហេតុការណ៍នោះបានកើតឡើងនារសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ នៅភូមិចំការចេក ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង។ ហ្វេសប៊ុកផេករបស់អគ្គនាយកស៊ីម៉ាក់ លោកហេង រតនា បានអោយដឹងថា មានករណីគ្រោះថ្នាក់ផ្ទុះគ្រាប់មីនតោនសំណល់ពីសង្គ្រាមនោះ បានកើតឡើង ខណៈពេលដែលជនរងគ្រោះ កំពុងបើកបរគោយន្តធ្វើដំណើរ ដើម្បីទៅកាត់ស្មៅឱ្យចំណីគោ។
កម្ពុជាទើបបានសម្រេច រំដោះដីដែលមានមីននិងគ្រាប់មិនទាន់ផ្ទុះ បានទំហំជាង១ពាន់៨០២គីឡូម៉ែត្រ ក្រឡា និងបានកម្ទេចគ្រាប់ មីនប្រឆាំងមនុស្សចំនួន ១លាន៦ម៉ឺន ២ពាន់៦៦១គ្រាប់…មីនប្រឆាំងរថក្រោះចំនួន ២ម៉ឺន៤ ពាន់៨៣២គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាម បានចំនួន ២លាន៧៦ម៉ឺន៧ពាន់២០ គ្រាប់។ ទំហំផ្ទៃដី ដែល សេសសល់គ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះក្នុងប្រ ទេសកម្ពុជា ត្រូវបានគេប៉ាន់ប្រមាណថានៅមានទំហំ ៨៩០ គីឡូ ម៉ែត្រក្រឡានិងកម្ពុជាមានផែនការបោសសំអាតគ្រាប់ មីន និងគ្រាប់មិនទាន់ផ្ទុះឲ្យអស់រហូត ដល់ឆ្នាំ ២០២៥។