លោក Bashar al-Assad ជាប់ឆ្នោតជាប្រធានាធិបតីស៊ីរីសម្រាប់អាណត្តិទី៤ ខណៈប្រទេសលោកខាងលិចចោទថា ការបោះឆ្នោតគ្មានភាពសេរី និងយុត្តិធម៌

ស៊ីរី លទ្ធផលផ្លូវការបង្ហាញថា លោក បាហ្សា អាល់អាស្សាដ ត្រូវបានបោះឆ្នោតជ្រើសតាំងអោយធ្វើជាប្រធានាធិបតីស៊ីរីសម្រាប់អាណត្តិទី៤ បើទោះបីជាបណ្តាប្រទេសលោកខាងលិចបានចោទប្រកាន់ថា វាជាការបោះឆ្នោតដោយគ្មានភាពសេរី និងយុត្តិធម៌ ។

ប្រធានសភាស៊ីរីបានប្រកាសពីជោគជ័យរបស់លោក បាហ្សា អាល់អាស្សាដ ក្នុងការបោះឆ្នោតជាមួយនឹងសំឡេងគាំទ្រ ៩៥.១% ។ លទ្ធផលនៃការបោះឆ្នោតខាងលើនេះ ត្រូវបានប្រកាសចេញនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ខណៈប្រទេសស៊ីរីត្រូវបានគេមើលឃើញថា បន្តស្ថិតក្នុងសង្គ្រាម និងការបែងចែកទឹកដីនៅឡើយ។

សូមបញ្ជាក់ផងដែរថា សង្គ្រាមនៅស៊ីរីដែលបានផ្ទុះឡើងអំឡុងបដិវត្តន៍ផ្កាម្លិះកាលពីឆ្នាំ២០១១ រហូតមកទល់នឹងពេលនេះ បានផ្តាច់ជីវិតមនុស្សជាង ៣៨ម៉ឺន៨ពាន់នាក់ ប្រជាជនស៊ីរីរាប់លាននាក់ទៀតរត់ភៀសខ្លួន និងហេដ្ឋរចនាសម្ព័ន្ធស្ទើរគ្រប់ខេត្ត-ក្រុងបានរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ៕ ប្រភព៖ AFP

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner