ទីបំផុត! ថៃអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងចិនមួយប្រភេទទៀត
រដ្ឋបាលចំណីអាហារនិងឱសថនៃប្រទេសថៃបានសម្រេចផ្តល់ការអនុញ្ញាតឲ្យប្រើប្រាស់ វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុនចិន Sinopharm ហើយនៅថ្ងៃសុក្រ ទី២៨ ខែឧសភា ឆ្នាំ២០២១។
វ៉ាក់សាំង COVID-19 ផ្សេងទៀត ដែលត្រូវបានអនុម័តដោយអាជ្ញាធរថៃ នាពេលកន្លងមក រួមមាន វ៉ាក់សាំង Sinovac, វ៉ាក់សាំង AstraZeneca, វ៉ាក់សាំង Pfizer-BioNTech, វ៉ាក់សាំង Johnson & Johnson និងវ៉ាក់សាំង Sputnik V ប៉ុន្តែមានតែវ៉ាក់សាំង Sinovac និង វ៉ាក់សាំង AstraZeneca ប៉ុណ្ណោះ ដែលកំពុងស្ថិតក្នុងការប្រើប្រាស់ ក្នុងប្រទេសថៃ។
គិតត្រឹមថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ប្រទេសថៃដែលមានប្រជាជនសរុបជិត ៧០លាននាក់ សម្រេចបានចំនួន ៣.២១លានដូស ក្នុងនោះប្រជាជន ២.២១លាននាក់បានចាក់ដូសដំបូង (ស្មើនឹង ៣.២% នៃចំនួនប្រជាជនសរុប) និងជិត ១លាននាក់ បានចាក់គ្រប់ដូស (១.៤% នៃចំនួនប្រជាជនសរុប)៕