សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ទទួលថរិការឧបត្ថម ពីសប្បុរសជន

អត្ថបទដោយ៖
ជា សេឌី

         នៅសាលាខេត្តបន្ទាយមានជ័យ សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ បានបន្តទទួលថវិកា ពីសប្បុរសជន ជាយោធា៖ រួមមានតំបន់ប្រតិបត្តិការសឹករងខេត្ត នឹងកងពលថ្មើរជើងលេខ៥១ ដោយថវិកាដែលទទួលបានពីតំបន់ប្រតិបត្តិការសឹករងខេត្តចំនួន ៥លាន៦៨ម៉ឺន៥ពាន់រៀល នឹងថវិកាទទួលបានពីកងពលថ្មើរជើងលេខ៥១ ចំនួន ៩លាន៣៩ម៉ឺនរៀល។

    ឯកឧត្តម អ៊ុ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកងកម្លាំងប្រដាប់អាវុធ ដែលបានបរិច្ចាគថវិកាចូលរួមជាមួយកាកបាតក្រហម ដើម្បីបុព្វហេតុមនុស្សធម៌ ជួយអាយុជីវិត​ និងសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋ លើកកម្ពស់សេចក្ដីថ្លៃថ្នូររបស់មនុស្សជាតិ ចែករំលែកក្ដីស្រលាញ់ មេត្តា ករុណា ជាមួយអ្នកងាយរងគ្រោះ និងអ្នករងគ្រោះគ្រប់ប្រភេទ។

    ឯកឧត្តម អ៊ុ រាត្រី បន្តថា៖ រាល់ថវិកាដែលទទួលបានពីសប្បុរសជននានានោះ សាខាកាកបាទក្រហមខេត្តយើងនឹងយក ទៅផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះឱ្យចំគោលដៅ ដោយពុំមានការបែងចែក ពូជសាសន៍ វណ្ណៈ ជំនឿ សាសនា និងនិន្នាការនយោបាយឡើយ។

ឯកឧត្តម អ៊ុ រាត្រី បានមានប្រសាសន៍បន្ថែមថា ក្នុងបរិការណ៍ដែលព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្ននេះមានការផ្ទុះឡើងជំងឺកូវីដ19 បានឆ្លងចូលក្នុងសហគមន៍ជាលើកទី៣ ក្នុងលក្ខណៈទ្រង់ទ្រាយធំ ស្មុគស្មាញខ្លាំងមិនធ្លាប់មាន បង្កជាការប្រឈមថ្មីមួយទៀត ដែលរាជរដ្ឋាភិបាលចាំបាច់បំផុតត្រូវដាក់ចេញនូវវិធានការ រឹតបន្តឹងជាបន្តបន្ទាប់ រហូតទៅដល់ការបង្កើតឲ្យមានច្បាប់ស្ដីពី “វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ19 នឹងជំងឺឆ្លងកាច់សាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត” រួមជាមួយយុទ្ធនាការ “យើងរួមគ្នាទប់ស្កាត់ជំងឺរាតត្បាតតាមរយៈ ៣ការពារ ៣កុំ និង២ចូលរួម” ដែលចាំបាច់តម្រូវឲ្យមានការចូលរួមផ្សព្វផ្សាយយ៉ាងទូលំទូលាយ តាមគ្រប់មធ្យោបាយ និងការចូលរួមអនុវត្តយ៉ាងខ្ជាប់ខ្ជួនពីពលរដ្ឋគ្រប់រូប ដើម្បីយើងទាំងអស់គ្នា ដើម្បីគ្រួសារយើង និងដើម្បីប្រទេសជាតិយើង ពោលគឺដើម្បីសេចក្ដីសុខ សុខុមាលភាពប្រជាជនទាំងមូល៕ដោយះឃិន គន្ធា

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner