ថៃ៖ តារាល្បីម្នាក់ត្រូវបានចោទប្រកាន់ពីបទបរិហារកេរ្តិ៍នាយករដ្ឋមន្ត្រី តាមTwitter
ទីភ្នាក់ងារសារព័ត៌មានបាងកកប៉ុស្តិ៍បានចេញផ្សាយ នៅមុននេះថា លោក Winyu Wongsurawat ពិធីករទូរទស្សន៍ល្បីម្នាក់ត្រូវបានចោទប្រកាន់ពីបទបរិហារកេរ្តិ៍នាយករដ្ឋមន្ត្រីថៃ លក ប្រាយុទ្ធ ចាន់អូចា នៅក្នុងការបង្ហោះសារ២ដាច់ដោយឡែកលើ បណ្តាញសង្គមទំនាក់ទំនងសង្គម Twitter។
ប្រភពថាបុរស វ័យ៣៥ឆ្នាំ ដែលគេក៏ស្គាល់ឈ្មោះថា Jonh Winyu អមដោយមេធាវីការពារសិទ្ធិមនុស្ស Krissadang Nutcharas បានទៅដល់ស្ថានីយ៍នគរបាល នៅ Nagn Loeng កាលពីព្រឹកថ្ងៃសុក្រនេះ ដើម្បីស្តាប់ការចោទប្រកាន់នេះ។ មេធាវី Krissadang Nutcharas ថា លោក Winyu ត្រូវបានចោទប្រកាន់ថា លោកបានចោទប្រកាន់មិនត្រឹមត្រូវចំពោះលោកឧត្តមសេនីយ៍ប្រាយុទ្ធ ពីការខ្វះតម្លាភាពនៅក្នុងការិយាល័យ ចាប់តាំងពីដណ្តើមអំណាចពីរដ្ឋាភិបាលមុន។ លោកមេធាវី Mr Krissadang បាននិយាយថា លោកបានឃើញការអត្ថាធិប្បាយរបស់លោក Winyu នៅលើ Twitter ។ លោកបន្តថា អ្វីដែលកូនក្តីរបស់គាត់បានបង្ហោះ គឺគ្រាន់តែជាការបង្ហាញទស្សនៈរបស់គាត់ក្នុងតួនាទីជាឥស្សរជនប្រព័ន្ធផ្សព្វផ្សាយលេចធ្លោ។
លោកមេធាវីថា មិនបានមើលឃើញថា សាររបស់កូនក្តីរបស់លោកណាមួយដែលជាការបង្ខូចកេរ្តិ៍ឈ្មោះឡើយ៕