រន្ទះបាញ់បានសម្លាប់ក្រុមការងារចុះវាស់វែងផ្លូវ៣នាក់និង៥នាក់ទៀតរងរបួស ពេលសុំផ្ទះអ្នកភូមិជ្រកភ្លៀងនៅខេត្តកំពង់ធំ

អត្ថបទដោយ៖
reachea

សេចក្តីរាយការណ៍បានបញ្ជាក់អោយដឹងថា ហេតុការណ៍នោះបានកើតឡើងកាលពីល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ចំណុចផ្ទះចាំចំការមួយកន្លែង ស្ថិតនៅតំបន់ទួលស្មោញ ក្នុងភូមិគគីរ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ សមត្ថកិច្ចបានអោយដឹងថាបុរសជនរងគ្រោះទាំង៣នាក់ដែលស្លាប់មានឈ្មោះ ស៊ុន រ៉ា អាយុ៤២ឆ្នាំ ,ឈ្មោះ ធួក លីម អាយុ ៦២ឆ្នាំ និងឈ្មោះ ឯម ស្រ៊ាន់ អាយុ៤៥ឆ្នាំ ,ចំណែកអ្នករងរបួសមានឈ្មោះ សួស គីម អាយុ៥៨ឆ្នាំ របួសស្រាល ,ឈ្មោះ ព្រុំ លាត អាយុ៦៧ឆ្នាំ របួសស្រាល ,ឈ្មោះ ធួក និល អាយុ៥៨ឆ្នាំ របួសធ្ងន់ ,ឈ្មោះ សៀន យ៉ុន អាយុ៣៥ឆ្នាំ របួសធ្ងន់ និងឈ្មោះ ខន ខាន់ រងរបួសស្រាល។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកធ្វើការពិនិត្យ កោសល្យវិច័យ និងបានប្រគល់ឲ្យសាច់ញាតិ ទទួលយកទៅធ្វើ បុណ្យតាមប្រពៃណី ចំណែកអ្នករបួសត្រូវបាន ដឹកទៅព្យាបាលនៅមណ្ឌលសុខភាព។   សេចក្តីរាយការណ៍រវាង ពីខែមេសា ឈានចូលក្នុងខែឧសភានេះ បានបង្ហាញនូវករណីរន្ទះ បាញ់ បាន សម្លាប់ មនុស្ស១៤នាក់, ធ្វើឲ្យរបួស១០នាក់, ស្លាប់គោក្របី ៩ក្បាល ក្នុងហេតុការណ៍គ្រោះរន្ទះបាញ់នៅ ខេត្តចំនួន ៨ គឺ មណ្ឌលគីរី, កំពង់ឆ្នាំង, សៀមរាប, ព្រៃវែង, កំពង់ធំ, ខេត្តបាត់ដំបង, កំពង់ស្ពឺនិងខេត្តក្រចេះ៕

ads banner