ក្រុមហ៊ុនចំនួន២ទៀត ដែលមានទុននិយោគជាងសរុប៥លាន ដុល្លារអាមេរិក ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានសម្រេចអោយធ្វើការបណ្តាក់ទុន ដោយអាចបង្កើតការងារដល់ពលរដ្ឋបានចំនួន៦១៤កន្លែង

អត្ថបទដោយ៖
reachea

ក្រុមហ៊ុនទាំង២នោះរួមមាន៖

១- FU BI XING (CAMBODIA) PACKAGING CO., LTD : គម្រោងបង្កើតរោងចក្រផលិតថង់ប្លាស្ទីក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២លាន៥សែនដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២១៤កន្លែង។

២- SHENG HE LEISURE BAG (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្រផលិតកាបូប និងវ៉ាលិសគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៥១ ភូមិដំណាក់អំពិល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ២លាន៦សែនដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤០០កន្លែង។

គិតចាប់ពីដើមខែឧសភាដល់ថ្ងៃទី២៨ខែឧសភាឆ្នាំ២០២១ ក្រុមហ៊ុនដែលទទួលបានការអនុញ្ញាតបណ្តាក់ទុន មាន ចំនួន១១ក្រុមហ៊ុន ជាមួយទឹកប្រាក់វិនិយោគសរុប១២០លាន៦សែន ដុល្លារអាមេរិក និងអាចជួយ បង្កើតការងារ ជួន ប្រជាពលរដ្ឋ បាន៤ពាន់៩៩៦កន្លែង៕

ads banner