ប្រទេសឥណ្ឌា បានរាយការណ៍ជុំវិញករណីធ្លាក់ចុះទាបបំផុត នៃការឆ្លងកូវីដ១៩ នៅថ្ងៃនេះ ដែលជាលើកដំបូងហើយ ចាប់តាំងពីថ្ងៃទី១៤មេសា នោះមក

យោងតាមទីភ្នាក់រ៉យតឺ ការបាត់បង់ជីវិតក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៣ពាន់ ៦៦០នាក់។ ប្រទេសឥណ្ឌា បានរងនឹងមហន្តរាយកូវីដ១៩ ដែលមានមនុស្សឆ្លងជាច្រើនសប្តាហ៍បន្តបន្ទាប់រវាងពី៣០ម៉ឺនទៅ៤០ម៉ឺននាក់ និងមានករណី ស្លាប់ច្រើនដល់ជាង៤ពាន់ក្នុងមួយថ្ងៃៗ ដោយមន្ទីរពេទ្យខ្វះកន្លែងដាក់មនុស្សព្យាបាល, ខ្វះឧបករណ៍សម្ភារៈ ព្យាបាល, អ្នកជម្ងឺបានស្លាប់គរគ្នា និងខ្វះប៉ាឆាបូជាព គ្រាដែលសពមនុស្សជាច្រើនត្រូវបានគេដុតតាមភ្នក់ភ្លើង, សាកសពខ្លះត្រូវបានគេឃើញអណ្តែតទឹកទន្លេគង្គា និងសាកសពជាច្រើនបានកប់តាមមាត់ទន្លេក្នុងរណ្តៅរាក់ៗ ដែលបង្កជាចំណោទសុខភាពអនាម័យនិងបរិស្ថានថែមទៀត។

សេចក្តីរាយការណ៍បង្ហាញការឆ្លងជាង១៨ម៉ឺន នាក់និងការស្លាប់មានជាង៣ពាន់នាក់នៅថ្ងៃនេះ គឺជារបាយការណ៍ទាបបំផុតហើយចាប់តាំងពីរលកផ្ទុះក្នុង សហគមន៍ ជាលើកទី២ដែលមានតួលេខមនុស្សឆ្លងនិងស្លាប់ច្រើនតាំងពីថ្ងៃទី១៤មេសានោះមក។ ប្រទេសឥណ្ឌា មានពលរដ្ឋឆ្លងសារុបចំនួនជាង២៧លាន៥៦ម៉ឺនករណី និងមានមនុស្សស្លាប់សារុប៣១ម៉ឹន៨ ពាន់៨៩៥នាក់៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner