រដ្ឋបាលខេត្តបាត់ដំបង សម្រេចបញ្ចប់ការបិទខ្ទប់និងបើកឡើងវិញ នូវ ផ្ទះចំនួន០៣ខ្នង ដែលស្ថិតក្នុងភូមិទួលតាថុន ឃុំជ្រៃ ស្រុកមោងឫស្សី ដែលបានបិទបណ្តោះអាសន្ន កន្លងមក
អត្ថបទដោយ៖
Kien Sereyvuth
អាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង បានសម្រចក្នុងការបញ្ចប់នូវការបីទខ្ទប់នូវទីតាំងខ្នងផ្ទះប្រជាពលរដ្ឋ ចំនួន០៣ខ្នងកន្លងមកស្ថិតនៅចំណុចភូមិទួលតាថុន ឃុំជ្រៃ ស្រុកមោងឫស្សី ក្នុងភូមិសាស្ត្រ នៃ ខេត្តរបស់ខ្លួន នៅថ្ងៃទី២៨ខែឧសភាឆ្នាំ២០២១។
ការសម្រេចពីការបញ្ចប់នូវការបិទខ្ទប់ទីតាំងខ្នងផ្ទះចំនួន០៣ខ្នងនិងបើកឡើងវិញ ក្នុងភូមិសាស្ត្រខាងលើនេះ គឺធ្វើឡើងដោយយោងសេចក្តីសម្រេច រដ្ឋបាលខេត្តបាត់ដំបង លេខ ១១០ /២១ សសរ.ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ពីការបញ្ចប់នូវការបិទខ្ទប់និងបើកឡើងវិញ នូវ ខ្នងផ្ទះចំនួន០៣ខ្នងខាងលើដោយមានចែងនៅក្នុងសេចក្តីសម្រេចភ្ជាប់ជូនខាងក្រោមនេះ៖