ជនសង្ស័យវាយសម្លាប់យោធិនយាមក្នុងខេត្តត្បូងឃ្មុំស្លាប់ដោយសារគាំងបេះដូង
ជនសង្ស័យវាយសម្លាប់យោធិនដែលយាមមណ្ឌលព្យាបាលកូវីដ១៩នៅក្នុងខេត្តត្បូងឃ្មុំ ត្រូវគេរាយការណ៍ ថាបានបាត់បង់ជីវិតដោយការគាំងបេះដូងក្នុងពេលរងឥទ្ធិពលធ្វើទុក្ខថ្នាំញៀនកាលពីថ្ងៃទី២៨ខែឧសភា ឆ្នាំ២០២១។ មន្ត្រីសុខាភិបាលមន្ទីរពេទ្យបង្អែកពញាក្រែក ក្នុងខេត្តត្បូងឃ្មុំ បានអោយដឹងថា ជនសង្ស័យនោះ បានគាំងបេះ ដូងស្លាប់នៅព្រឹកថ្ងៃទី២៨ ខែឧសភានេះ។ ជនសង្ស័យឈ្មោះ មឿន ម៉ឺន អាយុ ៣៨ឆ្នាំ នៃភូមិក្រពើសារ ឃុំដំរិល, ស្រុកអូររាំងឪ ត្រូវបានគេចាប់ខ្លួនក្រោយធ្វើសកម្មភាពវាយសម្លាប់យោធិនអាយុ២៩ឆ្នាំ ឈ្មោះ មាន វ៉ៃ ដែល ក្នុង ហេតុការណ៍ថ្ងៃទី២៥ឧសភានេះ យោធិននៅមន្ទីរពេទ្យបង្អែក ស្រុកពញាក្រែក កំពុងអង្គុយ យាមតែម្នាក់ឯង នៅមន្ទីរពេទ្យបង្អែកស្រុកពញាក្រែកដែលជាកន្លែងព្យាបាលជម្ងឺកូវីដ១៩។ បុរសជាឃាតករសង្ស័យនោះ ត្រូវគេ បញ្ជាក់អត្តសញ្ញាណក្នុងពេលចាប់ខ្លួនថា គឺជាមនុស្សញៀនថ្នាំ និងក្រោយមកបានស្លាប់ដោយសារឥទ្ធិពលថ្នាំ ញៀនធ្វើទុក្ខបណ្តាលឲ្យគាំងបេះដូងនៅថ្ងៃទី២៨ឧសភានេះ៕