ក្រុមកឹមសុខាប្រាប់ក្រុមសមរង្ស៊ីយកលុយ៧០ម៉ឹនដុល្លារពីមូលនិធិទូរទស្សន៍ព្រះអាទិត្យជួយពលរដ្ឋខ្មែររងគ្រោះ

មនុស្សទាំងក្នុងនិងក្រៅប្រទេស បានទាមទារឲ្យទណ្ឌិតសមរង្ស៊ីត្រូវប្រគល់លុយមូលនិធិទូរទស្សន៍ព្រះអាទិត្យ Sun TVដែលប្រមូលបានយ៉ាងហោច៧០ម៉ឺ​​នដុល្លារ, ក្រោយមកលុយនៃផែនការមាតុភូមិនិវត្តន៍៩ វិច្ឆិកា ២០១៩ ដែលប្រមូលបាន៣០ម៉ឺនដុល្លារដើម្បីជួយប្រជាពលរដ្ឋដែលរងនឹងវិបត្តិកូវីដ១៩។ ការទាមទារនេះ បានធ្វើឡើង នៅគ្រាដែលផែនការណ៍ខ្មៅកខ្វក់ប្រមូលលុយក្នុងកម្មវិធីលក់នាឡិកាដៃ ជិតនឹងបញ្ចប់ហើយដោយក្រុមទណ្ឌិត សមរង្ស៊ីរំពឹងនឹងប្រមូលបានលុយពី១០ទៅ២០ម៉ឺនដុល្លារនោះថែមទៀត។ នៅជាមួយគ្នានេះផងដែរ ពលរដ្ឋខ្មែរ នៅក្រៅស្រុកដែលយល់ដឹងអំពីច្បាប់ក្លែងបន្លំបោកប្រាស់ បានដាស់តឿនដល់សាធារណជនត្រូវប្រុងប្រយ័ត្ន ដើម្បីចៀសវាងការជាប់ជំពាក់នូវអំពើខុសច្បាប់៕

Hak Sarath
Hak Sarath
ហាក់ សារ័ត្ន ជាអ្នករាយការណ៍ព័ត៌មាន, យកព័ត៌មាន, សរសេរអត្ថបទព័ត៌មាន, ផលិតបទយកការណ៍, ថត, កាត់ត, គ្រប់គ្រងផេក នៃកម្មវិធីព័ត៌មានអប្សរាណិត និងរៀបចំកិច្ចការរដ្ឋបាលទូទៅ។ បច្ចុប្បន្នកំពុងបម្រើការងារជាអ្នកសារព័ត៌មានក្នុងកម្មវិធីព័ត៌មានអប្សរាណិតនៃអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍អប្សរា មានរយៈពេល២ឆ្នាំមកហើយ។
ads banner
ads banner
ads banner