សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងទទួលជួបអនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Wendy R. Sherman ដែលនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា

អត្ថបទដោយ៖
AMS OneMinute

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងទទួលជួបអនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Wendy R. Sherman ដែលនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល១ថ្ងៃ នៅថ្ងៃទី០១ មិថុនា ២០២១ ខាងមុខនេះ។

លោកស្រី Sherman នឹងមានជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន និងបន្តជួបរដ្ឋមន្រ្តីការបរទេស ប្រាក់ សុខុន ដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនងទ្វេភាគី។

បើតាមក្រសួងការបរទេសអាមេរិក លោកស្រី នឹងធ្វើដំណើរទស្សនកិច្ច១១ថ្ងៃ ទៅកាន់ប្រទេសប្រទេសបែលហ្ស៉ិក ហើយបន្តទៅតួកគី ឥណ្ឌូនេស៉ី កម្ពុជា និងថៃ ចាប់ពីថ្ងៃទី២៥ ឧសភា-៤ មិថុនា ២០២១។

ads banner