នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួននសង្ស័យម្នាក់ ពាក់ព័ន្ធ ករណីជួញដូរ គ្រឿងញៀន

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានឲ្យដឹងនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០២១នេះ កម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌឬស្សីកែវ បានធ្វេីការបង្រ្កាបជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនស្ស័យម្នាក់
នៅវេលាម៉ោង ២២៖ ០០នាទីថ្ងៃទី២៨ ខែ ឧសភាឆ្នាំ២០២១នេះ ។

លោកអធិការខណ្ឌឬស្សីកែវបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ម៉ន ភារិទ្ធី ភេទប្រុសអាយុ២៩ឆ្នាំជនជាតិខ្មែរ មានទីលំនៅក្រុមទី៤ ភូមិទួលសំពៅសង្កាត់ទួលសង្កែ១ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។ មុខរបរមិនពិតប្រាកដ។

សម្ភារៈដកហូតមានក្រាមពណ៌សថ្លាចំនួន ០៥កញ្ចប់តូច។

បច្ចុប្បន្ននេះ ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញខណ្ឌឬស្សីកែវ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៏តាមនិតិវិធី ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner