ហាត់កង្វះខាតសម្ភារហ្វឹកហាត់ ធ្វើអោយម្ចាស់មេដាយប្រាក់ ឈុន ពន់ បង្ហាញក្តីបារម្មណ៍ពីការប្រជែងព្រឹត្តការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅវៀតណាម

ម្ចាស់មេដាយប្រាក់វិញ្ញាសាប្រណាំងរទះ កីឡាអាស៊ានប៉ារ៉ាហ្គេម ឈុន ពន់ បានបង្ហាញក្តីបារម្មណ៍ពីការប្រជែងមេដាយ ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅប្រទេសវៀតណាម ចុងឆ្នាំ២០២១ខាងមុខនេះ ខណៈការប្រមូលផ្តុំហ្វឹកហាត់ពង្រឹងសមត្ថភាព ជួបបញ្ហាប្រឈមខ្វះខាតសម្ភារហ្វឹកហាត់ ។
កីឡាករជម្រើសជាតិជនពិការ មានសក្តានុពលរូបនេះ បានលើកឡើងបែបនេះ ក្នុងបទសម្ភាសន៍ ប្រាប់ទូរទស្សន៍អប្សរា នាល្ងាចថ្ងៃសុក្រម្សិលមិញថា បើទោះការហ្វឹកហាត់ជួបបញ្ហាខ្វះខាតខ្លះៗ ដោយពុំទាន់ទទួលបានការឧបត្ថម្ភពីភាគីណាមួយក្តី ប៉ុន្តែឆន្ទៈតែប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ដើម្បីទទួលបានគុណផលល្អ ត្រៀមប្រជែង ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅប្រទេសវៀតណាម មកជូនកម្ពុជា ។


កីឡាករប្រណាំងរទេះ ដែលទទួលបានមេដាយមកជូនកម្ពុជាពុំដែលខានរូបនេះ ក៏បានអំពាវនាវដល់សប្បុរសជន ជួយឧបត្ថម្ភជាសម្ភារហ្វឹកហាត់ផង ដើម្បីឲ្យការហ្វឹកហាត់ត្រូវស្តង់ដា មានលទ្ធភាពប្រជែងដណ្តើមមេដាយមកជូនជាតិមាតុភូមិ ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ា លើកទី១១ នៅប្រទេសវៀតណាម ចុងឆ្នាំ២០២១នេះ កីឡាករប្រឲណាំងរទេះជនពិការ ឈុន ពន់ ត្រូវប្រកួតលើ៣វិញ្ញាសា គឺ១០០ម៉ែត្រ ២០០ ម៉ែត្រ និង៤០០ម៉ែត្រ ។


គួររំលឹកថា ឈុន ពន់ ធ្លាប់ដណ្តើមបានមេដាយប្រាក់៣ សំរិទ្ធ២គ្រឿង ពីអាស៊ានប៉ារ៉ាហ្គេម នៅប្រទេស មីយ៉ាន់ម៉ា ឆ្នាំ២០១៣ និងប្រទេសសិង្ហបូរី ឆ្នាំ២០១៥ ជាមួយនឹងមេដាយមាស ប្រាក់ និងសំរិទ្ធជាច្រើនគ្រឿង ពីការប្រកួតក្នុងស្រុកផងដែរ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner