មកដឹងពីប្រវត្តិ ឌី សៅ កូនខ្មែរ នៅអាមេរិកជាតួសម្តែងហូលីវូដ ថាតើក្បាច់គុនអ្វីខ្លះ ដែលធ្វើអោយគាត់អាចក្លាយជាតារាសម្តែងក្នុងវិស័យដ៏ល្បីមួយនេះ ?

ឌី សៅ ជាកូនខ្មែរ ទៅរស់នៅសហរដ្ឋអាមេរិក តាំងពីអាយុ៣ឆ្នាំ បានចាប់ផ្តើមហ្វឹកហាត់ក្បាច់គុន នៅវ័យ៧ឆ្នាំ ដោយធ្វើត្រាប់តាម លោក ជែក លី (លី ស៊ាវឡុង )និង លោក ជែក គីចាង (ឈិន ឡុង ) ។


វ័យ២១ឆ្នាំ ឌី សៅ ត្រូវបានគេណែនាំឲ្យចូលហ្វឹកហាត់កីឡាវូស៊ូ និងកុងហ្វូរបស់ចិន នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក ធ្លាប់ឈ្នះមេដាយជើងឯកថ្នាក់ជាតិជាច្រើន និងធ្លាប់តំណាងឲ្យសហរដ្ឋអាមេរិកចូលរួមជើងឯកលំដាប់ពិភពលោក ចំណែកឯការសិក្សាវិញ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកចិត្តវិទ្យា នៅទីក្រុងម៉ាកាវ ពីសកលវិទ្យាល័៧ U C I ផងដែរ ។ ដោយសារ តែបទពិសោធន៍ នៃការហ្វឹកហាត់ក្បាច់គុនទើបធ្វើឲ្យ ឌី សៅ មានឪកាសប្រឡូកក្នុងវិស័យភាពយន្តបែប វាយតប់យ៉ាងជោគ នៅសហរដ្ឋអាមេរិក ។ ក្នុងឆ្នាំ២០១៣ ឌី សៅ សម្តែងជាតួឯក ក្នុងរឿងមួយ ទទួលបានពានរង្វាន់ប្រចាំឆ្នាំ នៅហូលីវូដ ។


បន្ទាប់ពីទទួលបានជោគជ័យ ក្នុងវិស័យភាពយន្ត ឌី សៅ បានងាកមកហ្វឹកហាត់គុនល្បុក្តតោខ្មែរមួយទៀត ដើម្បីយកទៅសម្តែងក្នុងខ្សែភាពយន្ត ក្នុងន័យជួយផ្សព្វផ្សាយក្បាច់គុនល្បុក្តតោរបស់ខ្មែរឲ្យអន្តរជាតិបានស្គាល់ផង បង្ហាត់បង្រៀនដល់ជនបរទេសនៅសហរដ្ឋអាមេរិកថែមទៀត ។
ក្រៅពីមានទស្សនៈក្នុងន័យផ្សព្វផ្សាយក្បាច់គុនល្បុក្តតោខ្មែរនៅបរទេស ឌី សៅ ចង់វិលត្រឡប់មកប្រទេសកម្ពុជាវិញ ដើម្បីជួយបំផុសឲ្យកូនខ្មែរជំនាន់ក្រោយ ចូលរួមលើកស្ទួយ និងស្រលាញ់អភិរក្សគុនខ្មែរដែលជាកេរ្តិ៍ដូនតាដ៏យូរលង់ណាស់មកហើយ ។

សូមរំលឹកថា ឌី សៅ គឺជាកូនខ្មែរកើតលើទឹកដីកម្ពុជា បានចេញទៅរស់នៅសហរដ្ឋអាមេរិក តាំងមានអាយុ៣ឆ្នាំ ហើយបានចូលហ្វឹកហាត់ក្បាច់គុនតាំងពីវ័យ៧ឆ្នាំ រហូតជម្រុញឲ្យជោគជ័យ ក្នុងខ្សែភាពយន្តហូលីវូដ មកដល់បច្ចុប្បន្ន ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner