ឯកឧត្តម នៃ និយម អញ្ជើញជួបសំណេះសំណាលបុគ្គលិកពេទ្យ ដែលបានចុះបំពេញការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋ នៅខ័ណ្ឌមានជ័យ

ខេត្តកណ្តាល៖ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ បានអញ្ជើញសំណេះសំណាលជាមួយ​និងបុគ្គលិកពេទ្យរបស់ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល ដែលបានចុះបំពេញជចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋ នៅក្នុងខ័ណ្ឌមានជ័យណរាជធានីភ្នំពេញ ។ ក្នុងពិធីសំណេះសំណាលនេះក៏មានការចូលរួមពីមេបញ្ជាការរង នាយសេនាធិការ នាយការិយាល័យផ្នែក ជាច្រើនរូប។

មានប្រសាសន៍នៅក្នុពិធីសំណេះសំណាលនេះ ឯកឧត្តម មេបញ្ជការ បានធ្វើការកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះកិច្ចការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់បុគ្គលិកពេទ្យ ទាំងអស់នៃទី​បញ្ជាការ គឺបានបំពេញតួនាទីយ៉ាងល្អ ក្នុងការងារនៅគ្រប់ ទីតាំងគោលដៅដែលថ្នាក់លើបានកំណត់ ទៅតាមក្រមសិលធម៌ វិជ្ជាជីវៈ ដែលបានបណ្តុះបណ្តាលពីមន្រ្តីសុខាភិបាលជំនាញៗ។

ឯកឧត្តម មេបញ្ជាការ បានណែនាំឱ្យបុគ្គលិកពេទ្យបន្តត្រៀមខ្លួនសហការល្អ ជាមួយផ្នែកជំនាញ នៃការងារចាក់វ៉ាក់សាំងនៅពេលខាងមុខទៀត ទៅតាមការដាក់ចេញរបស់ថ្នាក់លើ ប្រគល់ជូន។

ក្នុងឱកាសនេះដែរ ឯកឧត្តម មេបញ្ជាការ បានឧបត្ថម្ភដល់បុគ្គលិកពេទ្យចំនួន ០៥នាក់ របស់ ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល ក្នុងម្នាក់ៗ ទទួលបាន អង្ករ ១បាវ ត្រីខ១យួរ ម៉ាស់១ប្រអ​ប់ អាកុល១ដប និងថវិកា ចំនួន ២០ម៉ឺនរៀល ផងដែរ៕

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner