សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ បានតាំងអតីតគ្រូជម្រើសជាតិកម្ពុជា លោក Lee Tae Hoon ជាអ្នកចាត់ការក្រុម
អត្ថបទដោយ៖
ចាន់ វិចិត្រ

លោក Lee Tae Hoon បានក្លាយជាអ្នកចាត់ការថ្មី សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ (ទ័ព) ជាផ្លូវការ ។ ពិធីប្រកាសនេះដែរធ្វើឡើង ក្នុងសន្និសិទ្ធសារព័ត៌មាន នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ នៅសណ្ឋាគារសូហ្វីតែល ។

ការចូលមកកាន់តំណែងអ្នកចាត់ការទូទៅរបស់លោក Lee Tae Hoon គឺជាការត្រឡប់មកប្រកបអាជីពជាថ្មី នៅកម្ពុជា បន្ទាប់ពីគ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូងរូបនេះ បានចំណាយពេល ២ឆ្នាំ ជាមួយក្លិប Hoang Anh Gia Lai – HAGL នៃក្របខណ្ឌលីគកំពូលវៀតណាម កាលពីឆ្នាំ២០១៩-២០២០ កន្លងទៅ ។

សូមបញ្ជាក់ថា លោក Lee Tae Hoon បានប្រកាសផុតកិច្ចសន្យាជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រោយរួមរស់ និងធ្វើការឲ្យសហព័ន្ធអស់រយៈពេល ៧ឆ្នាំ និង ៣ខែ កាលពីចុងឆ្នាំ២០១៨ គ្រាដែលលោកបានចូលដឹកនាំក្រុមជម្រើសជាតិកម្ពុជាលើកដំបូង កាលពីចុងឆ្នាំ២០១០ ៕

ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។