កាណាដាអនុញ្ញាតអោយចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 លាយចម្រុះគ្នាបាន

កាណាដា៖ ​ទី​ភ្នាក់​ងារ​សុខភាព​កាណាដានៅថ្ងៃអង្គារនេះបញ្ជាក់ថា ​កាណាដា​បាន​សម្រេចផ្លាស់​ប្តូរសេចក្តី​ណែនាំ​របស់​ខ្លួន ​ស្តីពី​ការ​ចាក់​វ៉ាក់បង្ការជំងឺ​កូវីដ១៩​លាយ​ចម្រុះ​គ្នា ដោយ​ប្រជាជនកាណាដា​ដែល​បាន​ចាក់​វ៉ាក់សាំង​ដូស​ទី​១​នូវ​វ៉ាក់សាំង​មួយ​ប្រភេទ ​អាច​ចាក់​វ៉ាក់សាំង​​ផ្សេង​បាន​សម្រាប់​ដូស​ទី​២ ។

ទី​ភ្នាក់​ងារ​សុខភាព​សាធារណៈ​កាណាដា​និយាយ​ថា ប្រជាជន​ដែល​បាន​ចាក់​វ៉ាក់សាំង AstraZeneca ដូស​ទី​១ អាច​ចាក់​វ៉ាក់សាំង Pfizer ឬ Moderna ដូស​ទី​២​បាន ។ ប្រជា​ជន​ដែល​បាន​ចាក់​វ៉ាក់សាំងមួយ​ក្នុង​ចំណោម​វ៉ាក់សាំង mRNA ទាំង​ពីរគឺ Pfizer ឬ​ Moderna  អាច​ចាក់​វ៉ាក់សាំង​ផ្សេង​គ្នា​ណា​មួយ​ក្នុង​ចំណោម​ទាំង​ពីរ​សម្រាប់​ដូស​ទី​២​បាន ​។

យោង​តាម​ទិន្នន័យ​របស់ប្រទេសកាណាដាបានអោយដឹងថា គិត​ត្រឹម​សប្តាហ៍​ចុង​ក្រោយ​នៃ​ខែ​ឧសភាកន្លង​ទៅ​នេះ​ ប្រជា​ជន​កាណាដា​១៣​លាន​នាក់​បាន​ចាក់​វ៉ាក់សាំង​ហោច​ណាស់​បាន​១​ដូស​របស់ Pfizer ស្របពេលដែល​​​៣.៥​លាន​នាក់​​បាន​​ចាក់​វ៉ាក់សាំង Moderna និង​ជិត​២​លាន​នាក់ទៀត​បាន​ចាក់វ៉ាក់សាំង AstraZeneca ៕ ប្រភព៖ CNN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner