សហភាពអឺរ៉ុបគ្រោងដាក់បន្ថែមជប៉ុនទៅក្នុងបញ្ជីប្រទេសធ្វើដំណើរមានសុវត្ថិភាព ប៉ុន្តែអ្នកដំណើរអង់គ្លេសនៅតែបន្តហាមឃាត់
ប៊ែលហ្ស៊ិក៖ សហភាពអឺរ៉ុបគ្រោងដាក់បន្ថែមជប៉ុនទៅក្នុងបញ្ជីតូចរបស់ខ្លួន នៃបណ្តាប្រទេសដែលមានសុវត្ថិភាព ពីប្រទេសដែលខ្លួនអនុញ្ញាតអោយមានការធ្វើដំណើរដែលមិនចាំបាច់ ប៉ុន្តែសម្រាប់ពេលនេះ នឹងពន្យារពេលបើកទ្វារទទួលភ្ញៀវទេសចរអង់គ្លេសសិន ។
ឯកអគ្គរដ្ឋទូតមកពីប្រទេសចំនួន២៧របស់សហភាពអឺរ៉ុបត្រូវបានគេរំពឹងថា នឹងឯកភាពគ្នាក្នុងការដាក់បន្ថែមជប៉ុនទៅក្នុងបញ្ជីប្រទេសធ្វើដំណើរមានសុវត្ថិភាពអំឡុងកិច្ចប្រជុំមួយនៅក្នុងថ្ងៃពុធសប្តាហ៍នេះ ខណៈដែលចក្រភពអង់គ្លេសនឹងបន្តហាមឃាត់ដដែល ដោយសារតែការកើនឡើងខ្លាំងករណីឆ្លងវីរុសកូវីដ១៩បំប្លែងខ្លួនថ្មី ដែលត្រូវបានរកឃើញដំបូងនៅប្រទេសឥណ្ឌា ។
ស្ថិតក្រោមវិធានការណ៍រឹតបន្តឹងបច្ចុប្បន្ននេះ ប្រជាជនមកពីប្រទេសចំនួន៧ប៉ុណ្ណោះ ក្នុងនោះរួមមានអូស្រ្តាលី អ៊ីស្រាអែល និងសង្ហិបុរីជាដើម ដែលអាចធ្វើដំណើរចូលទៅកាន់អឺរ៉ុបនៅថ្ងៃឈប់សម្រាកបាន ដោយមិនគិត ថាតើពួកគេបានចាក់វ៉ាក់សាំងឬអត់ ។ ទោះជាយ៉ាងណា បណ្តាប្រទេសនៅអឺរ៉ុបនីមួយៗនៅតែអាចមានជម្រើស ក្នុងការទាមទារអោយមានការធ្វើតេស្តអវិជ្ជមានជំងឺកូវីដ១៩ ឬក៏ការធ្វើចត្តាឡីស័ក ៕ ប្រភព៖ CNA