រថយន្តដឹកលើសទម្ងន់ចំនួន ១៧២គ្រឿង ត្រូវបានចាប់ផាកពិន័យក្នុងខែឧសភា ឆ្នាំ២០២១
អត្ថបទដោយ៖
ធី ដា
យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅខែឧសភា ឆ្នាំ ២០២១ បានចាប់រថយន្តដឹកជញ្ជូនលើសទម្ងន់១៧២គ្រឿង ដោយធ្វើការពិន័យបានថវិកាសរុបចំនួន ២៤២ លានរៀល។
ចំនួននោះ មានការកើនឡើង ៦% បើធៀបនឹងទិន្នន័យ ខែមេសា ឆ្នាំ២០២១ កន្លងទៅ ដែលមានរថយន្តដឹកលើសទម្ងន់ចំនួន ១៦១ គ្រឿងត្រូវបានចាប់ផាកពិន័យ ។ ជាមួយគ្នានោះ ក្រសួងសាធារណការ និងដឹកជញ្ជូនបានអំពាវនាវឲ្យម្ចាស់រថយន្តដឹកទំនិញទាំងអស់ត្រូវដឹងថា ការបង្កផលប៉ះពាល់ដែលបណ្តាលមកពីការដឹកជញ្ជូនលើសទម្ងន់ គឺបានបំផ្លាញផ្លូវជាតិដែលនាំឱ្យខាតបង់ថវិកាជាតិ ព្រមទាំងបង្កនូវគ្រោះថ្នាក់ប៉ះពាល់ដល់ទ្រព្យសម្បត្តិសាធារណៈ និងជីវិតមនុស្សផងដែរ។
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕