សមាជិកសភាជាន់ខ្ពស់អាមេរិកលោក Lindsey Graham កាលពីថ្ងៃទី១ មិថុនា ថា អ៉ីស្រាអែលនឹងស្នើសុំជំនួយពីអាមេរិក ដើម្បីជួសជុលប្រព័ន្ធការពារមីស៊ីល Iron Dome របស់ខ្លួន

អត្ថបទដោយ៖
AMS OneMinute

សមាជិកសភាជាន់ខ្ពស់អាមេរិកលោក Lindsey Graham កាលពីថ្ងៃទី១ មិថុនា ថា អ៉ីស្រាអែលនឹងស្នើសុំជំនួយពីអាមេរិក ដើម្បីជួសជុលប្រព័ន្ធការពារមីស៊ីល Iron Dome របស់ខ្លួន ដែលខូចខាតក្រោយការប៉ះទង្គិចជាមួយនឹងក្រុមហាម៉ាស ហើយលោក Graham ក៏រំពឹងថាសភាអាមេរិកនឹងយល់ព្រមផ្តល់ជំនួយជាទំហំទឹកប្រាក់យ៉ាងតិច ១ពាន់លានដុល្លារ។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន CNA នាព្រឹកថ្ងៃទី២ មិថុនា។

កន្លងមក សភាអាមេរិកតែងអនុម័តជំនួយថវិកាយោធាយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់អ៉ីស្រាអែល ដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចបស់ខ្លួន។

ប្រភព៖ CNA

ads banner